ដ្ឋបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេចកំណត់ «តំបន់លឿងទុំ» និង «តំបន់លឿង» ខណៈ «តំបន់ ក្រហម» លែងមាន បន្ដទៀតហើយ។ក្នុងប្រការ២ នៃសេចក្ដីសម្រេចនេះ បានបង្ហាញទីតាំងមួយចំនួនដែលត្រូវបានកំណត់ជា «តំបន់លឿងទុំ» រួមមាន៖
* ផ្នែកខ្លះ នៃភូមិដើមចាន់ (ទីតាំងនៅខាងក្រោយជឿត្រី) នៃសង្កាត់ច្បារអំ ពៅទី២ ខណ្ឌច្បារអំពៅ* ភូមិ២៣ នៃសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក* ភូមិត្រពាំងថ្លឹង១ ភូមិត្រពាំងថ្លឹង២ ភូមិត្រពាំងថ្លឹង៤ និងភូមិទួលពង នៃសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ * ផ្នែកខ្លះនៃភូមិចុងខ្សាច់ និងផ្នែកខ្លះនៃភូមិបាក់ ទូក នៃសង្កាត់ទួល សង្កែទី១ ខណ្ឌឫស្សីកែវ* ផ្នែកខ្លះនៃភូមិ៥ នៃសង្កាត់ស្ទឹង មានជ័យទី២ និង ផ្នែកខ្លះនៃភូមិដំណាក់ ធំ២ ផ្នែកខួរនៃភូមិដំណាក់ធំ៣ និងផ្នែកខ្លះនៃភូមិទ្រា៤ នៃសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។
ក្នុងនោះរដ្ឋបាលរាជ ធានីភ្នំពេញ បានកំណត់ទៀតថា វិធានការរដ្ឋបាលបន្តដែល ដាក់ចេញចំពោះ «តំបន់លឿងទុំ» ត្រូវអនុវត្តសម្រាប់រយៈពេល ៧ថ្ងៃ គិតចាប់ពី ម៉ោងសូន្យ នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១១ រហូតដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ដោយត្រូវអនុលោម តាមគោលការណ៍ ដូចខាងក្រោម៖
* «តំបន់លឿងទុំ» ជាភូមិសាស្ត្រដែល ត្រូវអនុវត្តវិធានការបិទខ្ទប់ ដោយអនុលោម តាមប្រការ៤ នៃសេចក្តីសម្រេចលេខ ១០០/២១ សសរ ចុះថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ របស់រដ្ឋបាល រាជធានីភ្នំពេញ ស្តីពីការដាក់ចេញវិធានការ រដ្ឋបាល សម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ដោយបែង ចែកជា «តំបន់ក្រហម» «តំបន់លឿងទុំ» និង «តំបន់លឿងៗ សម្រាប់ រយៈពេល ៧ (ប្រាំពីរ)ថ្ងៃ គិតចាប់ពី ម៉ោងសូន្យ នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១
* ចំពោះទីតាំងដែលមាន ករណីវិជ្ជមានជំងឺកូវីដ-១៩ ហើយត្រូវបានបិទទីតាំង មុន ពេលចូលជាធរមាន នៃសេចក្តីសម្រេចនេះ រដ្ឋបាលខណ្ឌទាំង១៤ មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ និងមន្ទីរ-អង្គភាពជំនាញពាក់ ព័ន្ធ ត្រូវបន្តគ្រប់គ្រង និងចាត់វិធានការឱ្យបានចប់សព្វគ្រប់ ដើម្បីកាត់ ផ្តាច់ ឫសគល់ នៃប្រភពចម្លងជំងឺកូវីដ-១៩
* ចំពោះទីតាំងដែល មានករណីវិជ្ជមានថ្មីជំងឺកូវីដ-១៩ ក្រោយពេល ចូលជាធរមាននៃសេច ក្តីសម្រេចនេះ រដ្ឋបាលខណ្ឌទាំង ១៤ មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជ ធានីភ្នំពេញ និងមន្ទីរ-អង្គភាពជំនាញ ពាក់ព័ន្ធ ត្រូវចាត់វិធាន ការសុខាភិបាល និងវិធានការរដ្ឋបាលជាបន្ទាន់ ដោយត្រូវ បិទទីតាំងជាផ្ទះ បន្ទប់ជួល ឬ អគារ ឬអាជីវកម្មដ្ឋាន ឬ ជាច្រកផ្លូវ ឬ ជាប្លុកតូចៗ នោះ និងត្រូវកំណត់អ្នកពាក់ ព័ន្ធដែល ត្រូវយក សំណាកទៅវិភាគរកមេរោគកូវីដ-១៩ ព្រមទាំង ត្រូវអនុវត្តវិធាន ចត្តាឡីស័ក ស្របតាមការណែនាំរបស់ ក្រសួងសុខាភិបាល។
សូមជម្រាបថា វិធានរដ្ឋបាល របស់រដ្ឋបាលរាជធានីភ្នំពេញ រយៈពេល ៧ថ្ងៃបន្ដទៀត ដោយមិនមាន តំបន់ក្រហម ហើយតំបន់លឿងទុំ មានតិចតួចនោះ គឺបង្ហាញពីភាព ជោគជ័យរបស់ រាជរដ្ឋាភិបាល ក្នុងការទប់ ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ១៩៕