យោងតាម គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា មហា ខ្យល់ ដែលគេដឹងថាជាព្រះសង្ឃ បានរអ៊ូថា ៖ ហេតុអ្វីបិទខ្ទប់តាំងពីថ្ងៃទី7 មកដល់ពេលនេះនៅតែ….សូម្បីតែចង្ហាន់ឆាន់ ពងទា មី ត្រីខ សឹងតែមិនចង់មានឆាន់ ឡូវថ្លៃភ្លើងមកដល់ហើយ ឃើញហើយចង់ធ្លាក់ឈាម។
យ៉ាងណាមិញខាងអគ្គិសនីកម្ពុជា សូមបំភ្លឺករណីម្ចាស់គណនី Facebook ឈ្មោះ មហា ខ្យល់ ដែលមានឈ្មោះនៅលើវិក្កយបត្រ YOEM EKVUTHA ឲ្យបានជ្រាប៖ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង០៩:៣០នាទី សាខា បានចុះពិនិត្យឃើញថា ប្រព័ន្ធនា ឡិកាស្ទង់ ល្អត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស
ជាក់ស្ដែងខ្សែហ្វាចូល និងចេញត្រឹមត្រូវ នាឡិកាស្ទង់ដំណើរការធម្មតា។ សម្ភារប្រើប្រាស់របស់ អតិថិជនមាន ម៉ាស៊ីនត្រជាក់ ០២គ្រឿង ទូរទឹកកក ០១គ្រឿង កង្ហារ ០៣គ្រឿង អំពូល និងឧបករណ៍ បន្ទាប់បន្សំផ្សេងៗទៀត។ អតិថិជន ទទួលស្គាល់ និងឯកភាព លើលទ្ធផលនៃការត្រួតពិនិត្យ របស់ក្រុមការងារ។
ការរិះគន់តាមបណ្តាញសង្គម Facebook មិនមែនជា ដំណោះស្រាយនោះទេ ដូចនេះប្រសិនបើអតិថិជន មានចម្ងល់ ពាក់ព័ន្ធនឹងការប្រើប្រាស់ថា មពលអគ្គិសនី សូមអញ្ជើញមក បណ្តាសាខានៅរាជធានីភ្នំពេញ ឬអគ្គិសនីខេត្ត ចំណុះឲ្យអគ្គិសនី កម្ពុជាដោយផ្ទាល់
ឬទំនាក់ទំនងតាមរយៈលេខទូរស័ព្ទនៅ លើវិក្កយបត្រ ឬទំព័របណ្តាញសង្គម Facebook ផ្លូវការរបស់ “អគ្គិសនីកម្ពុជា-EDC” ឬទំនាក់ទំនងទីស្នាក់ការ កណ្តាល អគ្គិសនីកម្ពុជាតាមរយៈលេខទូរស័ព្ទ ១២៩៨ ទាំងនេះជា នីតិវិធីនៃការដោះស្រាយ។ អាស្រ័យហេតុនេះសូមអតិថិជន និងសាធារណជន មេត្តាជ្រាបជាព័ត៌មាន។ សូមអរគុណ