ភរិយាលោកឧកញ៉ា ឌួង ងៀបគឺលោកជំ ទាវ ខុង លីស៊ីអាណា នៅព្រឹកថ្ងៃទី១៩ ខែឧសភាឆ្នាំ២០២១នេះបាន បង្ហាញវត្តមានចូលទៅកាន់សាលាដំបូង រាជធានីភ្នំពេញតាមដីកាកោះ ហៅលើករណីបណ្តឹងលែង លះ ជាមួយស្វាមីលោកឧកញ៉ា ឌួង ងៀប។
ការកោះហៅរបស់ តុលាការសាលាដំបូងរាជធានីភ្នំពេញនេះ គឺធ្វើឡើងក្នុងគោលបំណង ដើម្បីបំភ្លឺជុំ វិញបណ្តឹង របស់ស្វាមីគឺលោកឧកញ៉ា ឌួង ងៀប ប្តឹ ងសុំលែងលះ ជាមួយភរិយា គឺលោកជំទាវខុង លីស៊ីអា ណា។ ប៉ុន្តែបើតាម ប្រភពព័ត៌មាន បានលើកឡើងថា មិនបាន សម្រេចឡើយ ដោយលោកជំទាវ ខុង លីស៊ីអាណា មិនយ ល់ ព្រមលែងលះ។
បើយោងតាម ការបញ្ជាក់ពីលោកជំទាវ ខុង លីស៊ីអាណា បានប្រាប់សារព័ត៌មាន ឲ្យដឹងថា ”ស្វាមីលោកគឺឧកញ៉ា ឌួង ងៀប បានទាមទារលែងលះ ខ្ញុំតែខ្ញុំមិនព្រមលែងលះជាដាច់ខាត ព្រោះការលើកឡើងដើម្បីការលែងលះ របស់គាត់វាមិនសម ហេតុសម ផលដែលខ្ញុំត្រូវលែងលះ ជាមួយគាត់ឡើយ ដោយគាត់ថា មកពីខ្ញុំរករឿងគាត់ គាត់មិនមានសិទ្ធឯកភាព ផ្សេងៗតែការពិតគ្រប់យ៉ាង គឺដោយសារគាត់ មានស្រី ទើបធ្វើឲ្យគ្រួសារ របស់ខ្ញុំបែ ក បា ក់គ្នា”។
លោកជំទាវ ខុង លីស៊ីអាណា បានបន្តថា តើសាកសម ដែលទេដែលប្តីលួច លាក់ មានសា ហា យ នៅខា ងក្រៅរហូត មានកូនមកឲ្យប្រពន្ធកូន នៅផ្ទះ ទទួ លស្គាល់ ពេញមុខ ពេញសិទ្ធិបែបនេះ?
ទោះបីយ៉ាងណា មិញជុំវិញបណ្តឹងនៃការលែង លះរវាងលោកជំទាវ ខុង លីស៊ីអាណា និងលោក ឧក ញ៉ា ឌួ ង ងៀប ដែលបានប្រព្រឹត្តទៅ នៅព្រឹកថ្ងៃទី ១៩ខែ ឧសភាឆ្នាំ២០២១នេះគឺមិន ទាន់ ដា ច់ស្រេចគ្នានៅ ឡើយទេពោល គឺដោយសារលោក ជំទាវ ខុង លីស៊ីអាណា មិនយល់ព្រមលែងលះ និងអះអាងថា ការលើកឡើងរបស់ឧកញ៉ា ឌួង ងៀប ដើម្បីលែង លះជាមួយខ្លួន មិនសមហេតុផល ។នេះបើតាមការលើក ឡើងរបស់លោក ជំទាវ ខុង លីស៊ីអាណា។
ដោយឡែកសម្រាប់ លោកឧកញ៉ា ឌួង ងៀប រហូតមកទល់ពេលនេះ គឺលោកឧកញ៉ាមិនទាន់មាន ការបញ្ជាក់ ឬបកស្រាយអ្វីឡើងជុំវិញរឿងរ៉ាវនេះ។ គួររំម្លឹកថា កាលពីថ្មីៗនេះ មានការចាប់ អារម្មណ៍ច្រើនជុំវិញរឿងរ៉ាវវិវាទរបស់ គ្រួសារអភិជនរវាង លោកឧកញ៉ា ឌួង ងៀប និងភរិយាគឺលោកជំទាវ ខុង លីស៊ីអាណា ដែលបាន បើកកកាយ រឿងលែងលះ និងបញ្ហាគ្រួសារ ជាច្រើនដែលធ្វើឡើងពីសំណាក់លោក ជំទាវ ខុង លីស៊ីអាណា តាមរយៈសន្និសីទ សារព័ត៌ មានកាលពីថ្ងៃទី ១៤ខែឧសភាកន្លងទៅនេះ៕