លោកអនុសេនីយ៍ឯក អ៊ុន សំអាត អត្តលេខ៦៥១៤៤ អាយុ៣៥ឆ្នាំ ជាមន្រ្តីនៅការិយាល័យ បច្ចេកទេស និង វិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាល ខេត្តកណ្តាល បានបែកធ្លាយ សំឡេង អួត ក្អែងក្អាង ថា «១អាទិត្យធ្វើការ តែមួយថ្ងៃទេ» ។
លោកនិយាយថា «អ្នកខ្លះយាមទាំងយប់ ទាំងថ្ងៃ មិនមែនដូចអញ ១អាទិត្យធ្វើការ តែ១ថ្ងៃ ទេ រកស៊ី ៦ថ្ងៃ ព្រលឹមឡើងមកស្អាង ល្ងាចឡើង ទៅតាខ្មៅ វិញ» ។
ក្រោយពីទទួលបានព័ត៌មាននេះ ហើយ ឃើញថា អ្នកលេង Facebook មួយចំនួន ចោទជា សំណួរ ថា «តើលោកប៉ូលិស អ៊ុន សំអាត គួរបន្តធ្វើជា ប៉ូលិសទៀតទេ» ? និង សំណូមពរអោយ ថ្នាក់ លើពិនិត្យ បញ្ហានេះផង ។
Facebook ឈ្មោះ ជុំសា វឿន សរសេរថា «ប្អូនប្រុសធ្វើប៉ូលិសនៅខេត្តណា ឬ ក្រសួង និងសង្កាត់ណា អីក៏ស្រួលយ៉ាងនេះ មួយអាទិត្យ ធ្វើការមួយថ្ងៃ ស្រួលណាស់ ប្អូន កូនពូជាមន្រ្តីប៉ូលិសដែរ តែកូនពូបាន បំពេញភារកិច្ចជូនរដ្ឋនិង ប្រជាជន គ្រប់ពេលវេលា ហើយគោរពភារកិច្ចនិង តួនាទីរបស់ខ្លួន ដែលមេអង្គភាពប្រគល់ជូន បានល្អណាស់ ខុសពីក្មួយមាន ពេល រកក្រៅបានចាំតែបើកប្រាកខែប៉ូលិសខាង ណាលោកអើយ»។
Theara Chhay អ្នកលេង Facebook ម្នាក់ទៀត រិះគន់ថា «១អាទិត្យធ្វើការ ១ថ្ងៃ អួតគេក្តែងៗឯងវិញ ក៏ប៉ូលិសដូចលោកដែរ ធ្វើការគ្មាន ស្គាល់ចុងសប្តាហ៍ មិនហ៊ាន ទាំង និយាយផង» ។
Facebook មួយទៀតឈ្មោះ Sovannarith Run សរសេរថា «ដេកស៊ី កម្លាំងញើស ឈា ម រាស្រ្ត ល្មមដកក្បាល ចោល សូមថ្នាក់ដឹកនាំមេត្តាពិនិត្យផង» ។ នៅមាន Facebook ជាច្រើនទៀត បានរិះគន់ លោក អ៊ុន សំអាត ។
ស្នងការដ្ឋាននគរបាល ខេត្តកណ្តាល កាលពីរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ បំភ្លឺថា ផ្អែកតាមការចុះស្រាវជ្រាវរបស់ការិយាល័យបុគ្គលិក និងផ្អែកតាមកំណត់ហេតុរបស់ប៉ុស្តិ៍នគរបាល រដ្ឋបាលតាខ្មៅ បាន បញ្ជាក់ឲ្យដឹងថា ៖
មន្រ្តីនគរបាលដែលបានយក កាំ.ភ្លើ.ង.បា.ញ់ឆ្កែ.នោះ គឺលោកអនុសេនីយ៍ឯក អ៊ុន សំអាត អត្តលេខ ៦៥១៤៤ អាយុ៣៥ឆ្នាំ ជាមន្រ្តីនៅការិយាល័យប.ច្ចេកទេស និងវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាល.ខេត្តកណ្តាល មានទីលំនៅ.ភូមិក្រ.ពើ.ហារ សង្កាត់ព្រែកឬស្សី ក្រុង.តាខ្មៅ ដែលបានប្រើ.ប្រា.ស់.កាំ.ភ្លើ.ង.ខ្លី ០១ដើម (ប្រើខ្យល់) ម៉ាក PIETRO BERTTA លេខ J59931 FH មានគ្រាប់ជ័រពណ៌ស.តូចៗ ០៨គ្រាប់ បាញ់អស់០៣គ្រា.ប់ នៅសល់.០៥គ្រា.ប់។
តាមការបំភ្លឺពីលោកអនុសេនីយ៍ឯក អ៊ុន សំអាត បានឲ្យដឹងថា កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១៨និង៣០នាទី លោកបាននាំប្រពន្ធ និងកូនទៅលេងផ្ទះម្តាយ.បង្កើតនៅចំណុច.ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ហើយបានជិះម៉ូតូតែម្នាក់ឯងគោល.បំណងទៅ.យកក្មួយ
មកញាំនំ.នៅផ្ទះម្តាយ លុះពេលជិះដល់មុខ.ផ្ទះរបស់ឈ្មោះ ភា ដែល.ជាកន្លែងលក់ទឹក.ត្នោត.ជូរ ស្រាប់តែមាន.ឆ្កែពីរ.ក្បាលរត់មក.ខាំ.ជើ.ង.របស់លោក អ៊ុន សំអាត តែ.មិន.មុ.ត លោកក៏ជិះម៉ូតូទៅផុតទៅ។មួយសន្ទុះក្រោយមក.លោកជិះម៉ូតូមកវិញ.ដល់ចំណុច.មុខផ្ទះឈ្មោះ ភា ដដែល ស្រាប់.តែឆ្កែនោះរ.ត់មកខាំ.ជើ.ង.លោកម្តងទៀត
តែមិន.មុ.ត.ដោយសារ.ពាក់ស្បែក.ជើង.ឃ្លុប។ ពេលនោះលោកបានស្រែកតែ.ម្ចាស់.ឆ្កែធ្វើ.មិនដឹង មិនបាន.ឃា.ត់.ឆ្កែទេ ទើបលោក.ខឹង បានជិះម៉ូតូ.ទៅយក.កាំ.ភ្លើ.ង.ខ្លីប្រើ.ខ្យល់ បាញ់.គ្រា.ប់.ជ័រ.ពណ៌សតូចៗ សៀតនៅ.ច.ង្កេះជិះម៉ូតូកា.ត់.មុខផ្ទះនោះម្តង.ទៀត ស្រាប់.តែឆ្កែនោះ.រត់មក.ខាំ.ទៀត ទើបលោក.ដក.កាំ.ភ្លើ.ង.បា.ញ់.សំដៅឆ្កែចំនួន.បីគ្រា.ប់ តែ.មិនត្រូវទេ។
បច្ចុប្បន្ន លោកអនុសេនីយ៍ឯក អ៊ុន សំអាត កំពុងត្រូវបាន.សួរនាំ រួមជាមួយកាំភ្លើង.ខ្លី០១ដើម គ្រា.ប់.ជ័រ.ពណ៌សតូចៗ ០៥គ្រាប់ ត្រូវបាន.ដកហូត នៅការិយាល័យ.បុគ្គលិក រង់ចាំការ.សម្រេចពីក្រុមប្រឹក្សា.អនុវត្តវិន័យ ៕