ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃព្រហស្បតិ៍ទី២០ ខែឧសភា ឆ្នាំ២០២១នេះ បានបញ្ជាក់ ឲ្យដឹងថា រកឃើញ ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ៤១៥នាក់ ខណៈឣ្នកជា សះស្បើយចំនួន ៧៤៥នាក់ និងករណីស្លា.ប់ ០៥នាក់។ នេះបើយោង តាមសេចក្ដីជូនដំណឹង របស់ក្រសួងសុខាភិបាល។
សូមជម្រាបថា នៅក្នុងសេចក្ដីជូនដំណឹង របស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ រកឃើញអ្នកឆ្លងថ្មី ៤១៥នាក់ទៀត ជាសះស្បើយ ៧៤៥នាក់ និងស្លា.ប់ ០៥នាក់៖
– ករណីឆ្លងសហគមន៍ ៤១១នាក់– អ្នកដំណើរពីបរទេស ០៤នាក់គិតត្រឹមព្រឹក ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១– អ្នកឆ្លងសរុប= ២៣.៦៩៧ នាក់– អ្នកជាសះស្បើយ= ១៥.៧០០ នាក់– អ្នកស្លា.ប់= ១៦៤ នាក់
កំណត់សម្គាល់៖ក្រសួងសុខាភិបាល បានផ្ញើលទ្ធផល និងទម្រង់ស្នើសុំធ្វើពិសោធន៍ (Laboratory Request Form) គ្រប់ ករណីវិជ្ជមានកូវីដ-១៩ និងករណីជា សះស្បើយ ទៅមន្ទីរសុខាភិបាលនៃរដ្ឋបាល រាជធានី-ខេត្ត មន្ទីរពេទ្យព្យាបាល ជំងឺកូវីដ-១៩ និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិត ស្រាល តាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីគ្រប់គ្រង បន្តរួចហើយ។
ក្រសួងសុខាភិបាល បន្តជូនដំណឹងដល់សាធារណជន អំពីការវិវត្តន៍នៃបញ្ហា សុខភាព តាមទំព័រហ្វេសប៊ុក និង គេហទំព័ររបស់ក្រសួង www.cdcmoh.gov.kh ដែលគេហទំព័រនេះមាន សម្ភារៈអប់រំសុខភាពដែលអាច ទាញយក មក ប្រើប្រាស់បាន។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង មកទូរសព្ទទាន់ហេតុការណ៍ ក្រសួងសុខា ភិបាល លេខ ១១៥ ដោយឥត គិតថ្លៃ ឬទំនាក់ទំនងមកក្រសួង សុខាភិបាល តាមទូរសព្ទ លេខ ០១២ ៨២៥ ៤២៤ ឬ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨ ៕អូ