កម្មករ សំណង់ម្នាក់ រួមនឹងបងប្អូន ២នាក់ ដែលសុទ្ធជា អ្នកក្រីក្រ នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ នេះ បានទៅ សុំអោយនគរបាល សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ជួយ រឿងមេការ សំណង់ មិនបើក ប្រាក់ អោយត្រឹមតែ ១៥០ដុល្លារ ប៉ុណ្ណោះ សម្រាប់កម្លាំងពលកម្ម ធ្វើការអស់រយៈពេល ១៥ថ្ងៃ ។
លោក ឆានី ជាកម្មករសំណង់ បានអោយ CPC NEWS ដឹងថា លោកនិងបងប្អូន២នាក់ ទៀត បានទៅដល់ ផ្ទះល្វែង ដែលមេការ សំណង់ធ្វើការ នៅទីនោះ ស្ថិតនៅភូមិ៤ សង្កាត់ ឃ្មួញ ដើម្បីរកដំណោះ ស្រាយ តែមិនត្រូវរ៉ូវគ្នា ក៏នាំគ្នាមក ប៉ុស្តិ៍សង្កាត់ឃ្មួញ ដើម្បីដោះ ស្រាយបន្តទៀត ។
ប៉ុន្តែ អ្វីជាការហួស ចិត្ត នោះ បែរជាលោក មេប៉ុស្តិ៍ឃ្មួញ បានចង្អុលមុខ ប្រមាថ និង ស្តីអោយ កម្មករ សំណង់ ដែលទៅ សុំអោយសមត្ថកិច្ចជួយ ទៅវិញ ។
ដោយសារការភ័យ ខ្លាច លោក ឆានី បានលែង មាត់ លែង.ក ព្រោះអស់សង្ឃឹមថា នឹងចំណាត់ ការរបស់សមត្ថកិច្ច ដែលហាក់កាន់ ជើង ខាង មេការ និង ម្ចាស់ ផ្ទះល្វែង ។លោក មេប៉ុស្តិ៍ឃ្មួញ បានស្រែក មក កម្មករសំណង់ ថា «គង់តែថ្នាក់លើបញ្ជាមក ពីលើទេ កុំអីគេមិនដោះស្រាយអោយឡើយ» ។«ឯណាទៅ ពាក្យថា មន្ត្រីជាអ្នកបម្រើពលរដ្ឋ ដោយស្មោះត្រង់ ស្របតាម ប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន» ។
គ្មានអ្វីដែលអាច ពឹងពាក់បាន សូម្បីសមត្ថកិច្ច ទើបលោក ឆានី បានទំនាក់ទំនងមកកាន់ អ្នកសារព័ត៌មាន អោយជួយផ្សព្វផ្សាយ បែរជា ត្រូវម្ចាស់ផ្ទះជួល គំ.រា.ម ប្តឹងថា ហ៊ានថត.រូបផ្ទះគេផ្សាយទៅវិញ ។
បញ្ហានេះ សង្ឃឹមថា លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាល ខណ្ឌសែនសុខ ជាពិសេស លោកឧត្តម សេនីយ៍ឯក ស ថេត ស្នងការនគរបាល រាជធានីភ្នំពេញ មេត្តាមានចំណាត់ការ ចំពោះលោក មេប៉ុស្តិ៍ឃ្មួញ ផង ។
ពាក់ព័ន្ធ បញ្ហានេះ លោក ញាណ នន មេប៉ុស្តិ៍ សង្កាត់ឃ្មួញ ប្រាប់ CPC NEWS ថា លោកមិន បានចង្អុល និង ស្រែក ដាក់ កម្មករសំណង់ ទេ ហើយរឿងនេះ លោកបាន សម្រប សម្រួល ចប់ហើយ ដែរ ៕