បេីគិតត្រឹមវេលា ម៉ោងប្រមាណជាង ៥ល្ងាចថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ម្សិលមិញ នេះ មានប្រជាពលរដ្ឋ រស់នៅភូមិ តាស្គរ ឃុំសារិកាកែវ ស្រុក ល្វាឯម ខេត្តកណ្តាល បានស្លា.ប់.ជាបន្តបន្ទាប់ សរុបចំនួន.១២នាក់ហើយ និង.៥នាក់ទៀត.កំពុងសម្រាកព្យាបាលនៅ.មន្ទីរពេទ្យ។ នេះបើតាមការ.បញ្ជាក់ពីលោក មន សុឃឿន មេឃុំ.សារិកាកែវ។អូ
ប៉ុន្តែទោះ.យ៉ាងណា ជុំវិញករណីមនុស្សស្លា.ប់.បន្តបន្ទាប់គ្នាចំនួន.១២នាក់ និងសម្រាកព្យាបាល.៥នាក់ខាងលើនេះ លោក មន សុឃឿន ក៏មិនទាន់.ហ៊ានបញ្ជាក់ប្រាប់ពីមូលហេតុឲ្យដឹង.ច្បាស់នោះទេ ព្រោះមន្ត្រីជំនាញ.កំពុងតែចុះ.ស្រាវជ្រាវ ពិនិត្យ និងធ្វើកោសល្យវិច្ច័យ តែលទ្ធផលពុំទាន់ដឹងឡើយ។
ដោយឡែកអាជ្ញាធរ មានសមត្ថកិច្ច ក្រុម គ្រូពេទ្យ ក្រុមយុវជន និងប្រជា ការពារភូមិ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ បានប្រមូលអ្នកពាក់ព័ន្ធ ដែលទៅចូលរួម ពិធីបុណ្យស.ពនោះចំនួន ៨៤នាក់មកពិនិត្យសុខភាព ប៉ុន្តែដោយសុខភាព ពួកគាត់ធម្មតា ក៏ឲ្យពួកគាត់ ត្រឡប់ទៅ ផ្ទះវិញផងដែរ។
ចំណែក ក្រុមគ្រួសារអ្នកស្លា.ប់.បានដាក់ការស.ង្ស័.យ.ថា៖ ចំពោះការ.ស្លា.ប់របស់ប្តី ឬកូនចៅគាត់ គឺបណ្តាល.មកពីពុល.ស្រា.ស ដែលផឹ.ក.ពេលទៅកំដរ.បុណ្យ.ស.ព.គេក្បែរផ្ទះ លុះពេលមក.ដល់ផ្ទះវិញក៏មានអាការៈ.ក្តៅស្រែកទឹក និងរឹងខ្ញង់ដៃជើង បានតែ.១ថ្ងៃឬ២ថ្ងៃ ក៏បែ.ក.ពពុះមាត់.ត្រដរដាច់.ខ្យល់.ស្លា.ប់.តែម្តង។
ប្រភពដដែល បន្តថា ខ្លះទៀតមាន.អាការៈដូចគ្នា លុះយកទៅមន្ទីរពេទ្យបង្អែកស្រុក បានតែ៣ថ្ងៃ ៤ថ្ងៃ ៥ថ្ងៃ ឬ៦ថ្ងៃ ៧ថ្ងៃ ឬក៏៨ថ្ងៃ ទៅ៩ថ្ងៃ គឺដាច់ខ្យល់ស្លា.ប់ជា.បន្តបន្ទាប់គ្នា។ ចុងក្រោយ ក្រុមគ្រួសារស.ពទាំង.១២នាក់ខាងលើ សូមសំណូម.ពរដល់អាជ្ញាធរសមត្ថកិច្ច និងមន្ត្រីជំនាញ មេត្តាជួយអោយ.បានដឹងលទ្ធផល.ឆាប់ៗផង។
គួរជម្រាបថា ហេតុការណ៍នេះ បានកេីតឡេីងកាលពីយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ កន្លងទៅ បន្ទាប់ពីពួកគាត់បានទៅចូលរួមកំដរក្នុងពិធីបុណ្យសពអ្នកភូមិ.ជាមួយគ្នា ហើយបានផឹកស្រា.ស។
ដោយឡែកជុំវិញករណីនេះដែរ លោក កន សុកកាយ អភិបាលស្រុកល្វាឯម កាលពីថ្ងៃទី១៩ ឧសភានេះដែរ បានឲ្យដឹងថា លទ្ធផលធ្វើតេស្តទៅលើតៀម.លក់ស្រា-ស ស្រាថ្នាំទាំង២៨តូប មានស្ទើរតែទាំងអស់.ដែលលក់ស្រា-ស មានលាយ.សារធាតុមេតាណុលពុល.នេះ.លើសក.ម្រិត។ រីឯផ្ទះផលិត.ស្រាវិញ ដែលមានម្ចាស់.ឈ្មោះ ប៊ូ ស៊ន កំពុងជាប់ការស.ង្ស័.យ.រង់ចាំការស៊ើបដោយជំនាញ.បន្តទៀត។
លោកបានបញ្ជាក់ថា គិតមកដល់ថ្ងៃរសៀលថ្ងៃ.ដដែលនេះ អាជ្ញាធរបានកោះហៅពលរដ្ឋ.ដែលបានផឹ.ក.ស្រា.ស ស្រា.ថ្នាំ តាំងពីថ្ងៃទី១០ ខែឧសភាកន្លងទៅ មកពិនិត្យសុខភាពបាន ៥៦នាក់ ក្នុងនោះមាន.មនុស្សចំនួន ៥នាក់ ស្ថិតក្នុងអាការៈ.ត្រូវស.ង្រ្គោះ ហើយលោកបានប.ញ្ជូនមនុស្សមកធ្វើការព្យាបាលនៅ.ឯមន្ទីរពេទ្យរាជធានីភ្នំពេញរួចហើយ។
សម្រាប់រសៀលនេះ អាជ្ញាធរបន្តពិនិត្យមនុស្សជាង ២០នាក់ផ្សេងទៀត ដែលបានផឹ.ក.ស្រា.ស ស្រា.ថ្នាំនេះដែរ ដើម្បីប្រាកដ.ថា ពួកគាត់អាចមានបញ្ហាគ្មាន។ ក្នុងករណីស.ង្ស័.យ.ថា មានភាពមិនប្រក្រតីតិចតួចក្ដី ក៏អាជ្ញាធរ.ត្រូវតែយកចិត្តទុក.ដាក់.បន្ទាន់ទៅលើបងប្អូនប្រជា.ពលរដ្ឋផងដែរ។ រីឯស្រាស ស្រា.ថ្នាំ.ទាំងអស់ត្រូវបាន.លោកសុំគោលការណ៍ ដើម្បីដុ.ត.ក.ម្ទេច.ចោលទាំងអស់ មិនឱ្យនៅ.សល់ទៀតឡើយ។
លោកបញ្ជាក់ទៀតថា ថ្ងៃនេះលោកបានកោះហៅ.មេឃុំទាំង១៤ មកប្រជុំបន្ទាន់ ដើម្បីដាក់ផែនការបិទ.ការលក់.ស្រា.នៅតាមតូប ឬតៀម.គ្រប់ប្រភេទ និងពិសេស.កន្លែងផលិត.ស្រា.គ្រប់ប្រភេទ ត្រូវមានវិធានការណ៍.ម៉ឺងម៉ាត់.បំផុត។ បើករណីរកឃើញថា ហ៊ានលួច.លក់ទៀត អាជ្ញាធរចាត់កា.រតាមច្បាប់ភ្លាមៗតែម្ដង គ្មានការយោគយល់ទេ ក្នុងន័យធ្វើយ៉ាងណា.ទប់ស្កាត់ឱ្យបាន.មិនឱ្យមាន.បញ្ហាត.ទៅមុខទៀត។
លោកអភិបាលស្រុក ក៏បានអំ.ពាវនាវដល់.ប្រជាពលរដ្ឋទូទាំងស្រុកល្វាឯម ពិសេសនោះគឺអ្នកដែល.បានហូប.ស្រា .ស ស្រា.ថ្នាំ ដែលទិញពីស្រុក.ល្វាឯម សូមមាន.ការប្រុងប្រយ័ត្នខ្ពស់ ព្រោះស្រាទាំងនេះ.មានផ្ទុកសារធាតុ.មេតាណុល លើស.កម្រិត ដែលប.ង្កឱ្យពុលមនុស្ស ឈានដល់ការបា.ត់.ប.ង់.អាយុ.ជី.វិ.តបាន។
ចំពោះករណីនេះ លោក ហួត វណ្ណថូ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តកណ្ដាល បានអះអាងថា ការផលិ.ត.ស្រាគ្រប់ប្រភេ.ទ.នៅតំបន់នោះ គឺ «គ្មានច្បាប់.អនុញ្ញាតនោះទេ»។ កន្លងមកលោក.បានធ្លា.ប់.អប់រំ ណែនាំប្រជាពលរដ្ឋដែល.ផលិតស្រាលក់ ត្រូវមាន.បទដ្ឋាន.បច្ចេកទេសត្រឹមត្រូវ កុំ.លាយលើសកម្រិត កុំធ្វើហួស.ប្រ.មាណដោយសេចក្ដីលោ.ភ.ល.ន់ ដែល.អាចប.ង្ករ.គ្រោះ.ថ្នា.ក់.ដល់អ្នកទទួលទាន។ ប៉ុន្តែជាលទ្ធផល.ឃើញថា ពួកគាត់.បែជាបាន.ប្រព្រឹត្តកំ.ហុស.ប.ង្កឲ្យមនុ.ស្សស្លា.ប់ទាំង១១នាក់ និង.គ្រោះ.ថ្នា.ក់.ដល់អ្នក.ដទៃទៀតដែលបានពិ.សា.រស្រារបស់គាត់។
បន្ថែមពីនេះ លោក កន សុកកាយ អភិបាលស្រុកល្វាឯម បានស.ង្កត់ធ្ង.ន់ថា ការស្លា.ប់.របស់ពួកគាត់ជា.បន្តបន្ទាប់នេះ អាស្រ័យលើស្ថានភាពសុខភាព.របស់ពួកគាត់ ពោល.អ្នកស្លា.ប់.ភាគច្រើនអាយុ.៥០ឆ្នាំជាង ដែលពួកគាត់.ភាគច្រើន.ជាអ្នកនេសាទ ហើយជាក្រុម.ញៀ.នស្រា ដុះ.មេ ដោយតែងតែលួ.ច.ផឹ.កស្ងាត់ៗ ខណៈអាជ្ញាធរ.បានធ្វើការណែ.នាំជារឿយៗ ស្ដីពីការផ្អាកលក់ស្រា ផ្អាកផឹ.ក.ស្រា ប៉ុន្តែពួកគាត់លួ.ច.ផឹ.ក.ស្ងាត់ៗ និងលួ.ចលក់ស្ងាត់ៗ ដែលកត្តានេះជាការលំបាក.បំផុត ព្រោះពួកគាត់មិនសហការ.ជាមួយអាជ្ញាធរឡើយ៕