ជ.ន.ស.ង្ស័.យ.ម្នាក់ត្រូវប៉ូលិសក្រុងតា.ខ្មៅឃាត់ខ្លួន នាថ្ងៃព្រហស្បតិ៍ទី២០ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១រសៀល បន្ទាប់ពីមានចោរលួចត្រីងៀត និងសាច់ក្រក នៅចំណុចផ្ទះជ.ន.រ.ង.គ្រោះភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ប៉ូលិសនិយាយថា ជ.ន.រ.ង.គ្រោះឈ្មោះ ចែម បណ្ឌិត ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិព្រែក.សំរោង៣ សង្កាត់តាខ្មៅក្រុងតាខ្មៅ ខេត្ត.កណ្តាល មុខរបរបុគ្គលិក.ក្រុមហ៊ុន សម្ភារៈបាត់.បង់.ត្រីងៀត និងសាច់ក្រក.មួយចំនួន។
ចំណែកជ.ន.ស.ង្ស័.យ.ឈ្មោះ សុខ ចាន់ណា ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិ១០ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន មុខរបរមិនពិតប្រាកដ។ វត្ថុតាងចាប់យក កាបូបដៃពណ៌ខ្មៅចំនួន១ ជារបសជ.ន.ស.ង្ស័.យ, ទូរសព្ទដៃ.២គ្រឿងម៉ាក NOKIA ចុចពិលពណ៌ស និងម៉ាក SUMZUNG.S7 ពណ៌ទឹកមាស ជារបស់ជ.ន.ស.ង្ស័.យនិង POWER BANK ពណ៌ខ្មៅចំនួន១ ជារបស់ជ.ន.ស.ង្ស័.យ។
ប៉ូលិសបន្តថា ដំបូងជ.ន.រ.ង.គ្រោះនិងក្រុមគ្រួសារបានចាកចេញពីផ្ទះដើម្បីទៅ.មើលម្តាយឈឺនៅឯស្រុកកំណើតរយៈពេល.៣ថ្ងៃ ដោយបានចាក់សោទ្វារផ្ទះត្រឹមត្រូវ។ លុះដល់ថ្ងៃទី១៦.ខែឆ្នាំដដែល ពេលដែលជ.ន.រ.ង.គ្រោះ.ត្រឡប់មកដល់ផ្ទះវិញ.ឃើញទ្វារបង្អួចចំហ.ខ្សែកាមេរ៉ាសុវត្ថិភាព ត្រូវបាន.កា.ត់.ផ្តាច់ ហើយមកពិនិត្យក្នុងផ្ទះបាន.បាត់ត្រីងៀតនិងសាច់ក្រកអស់មួយចំនួន។
ប៉ូលិសបន្តថា បន្ទាប់មកគាត់.ក៏បានរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍តាខ្មៅចុះធ្វើការស្រាវជ្រាវតាមរយៈកាមេរ៉ាសុវត្ថិភាពឃើញជ.នស.ង្ស័.យ បានធ្វើសកម្មភាព.ដោយឆ្កឹះគន្លឹះបង្អួចរួចយកឈើកាវយក.សាច់ក្រក.និងត្រីងៀតដូចខាងលើ.ហើយបានគេចខ្លួនបាត់។
ប៉ូលិសបន្តទៀតថា ដោយកំណត់ភិនភាគជ.ន.ស.ង្ស័.យ.បាន រហូតដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ជ.ន.ស.ង្ស័.យ.ខាងលើបានមកម្តងទៀតក៏ត្រូវសមត្ថកិច្ចប៉ុស្តិ៍តាខ្មៅ ឃាត់ខ្លួនជ.ន.ស.ង្ស័.យយកទៅសាកសួរ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា «ខ្លួនពិតជាបានធ្វើសកម្មភាព.លួចត្រីងៀត.និងសាច់ក្រករបស់ជ.ន.រ.ង.គ្រោះ.ពិតប្រាកដមែន»។បច្ចុប្បន្នជ.ន.ស.ង្ស័.យ.បានបញ្ជូនបន្តមកកាន់អធិការដ្ឋានប៉ូលិសក្រុងតាខ្មៅចាត់ការតាមនីតិវិធីនៃច្បាប់៕