បើតាមសារព័ត៌មាន ក្នុងស្រុកបាន ឱ្យដឹងនៅថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២១ នេះថា គណៈកម្មការ រៀបចំការ បោះឆ្នោត ដែលបានតែងតាំង ឡើង ដោយរបបយោធា នឹងសម្រេច រំ.លា.យ.គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ NLD របស់លោកស្រី អ៊ុង សានស៊ូជី ដោយអះអាង.ចោទ.ប្រកាន់ថា គណបក្ស.ឈ្នះឆ្នោតមួយនេះ.បានកេង.ប.ន្លំសន្លឹកឆ្នោត ។
ដោយឡែកសារព័ត៌មាន Reuters ដែលជាទីភ្នាក់ងារសារព័ត៌មាន.អន្តរជាតិមិនអាចទាក់ទង.ទៅ.ខាងគណៈកម្មការផ្ទាល់ ក៏ដូចជាខាង.គណបក្ស NLD បាននៅឡើយទេ សម្រាប់ការ.អធិប្បាយ ក៏ដូចជាការ.បញ្ជាក់ជាផ្លូវការណាមួយ ។ចំពោះខាងព័ត៌មានក្នុងស្រុក.បានឱ្យដឹងថា
សេចក្តីសម្រេចនេះ.ត្រូវបានធ្វើឡើង ខណៈក្នុងជំនួប.វាងគណបក្សនយោបាយ.នានាក្នុងប្រទេសមីយ៉ាន់ម៉ា នាថ្ងៃនេះ.ផ្ទាល់តែម្តង ។ យ៉ាងណាមិញ ខាងអ្នកនាំពាក្យរបស់របបយោធា និង រដ្ឋាភិបាលរួបរួមជាតិ ក៏មិនទាន់បាន.ឆ្លើយតប.នឹងព័ត៌មានមួយនេះដែរ ៕