បើតាមសេចក្តីរាយការណ៍ បានឱ្យដឹងថា ប្រជាពលរដ្ឋរស់ នៅភូមិចម្ការបី ភ្នំវល្លិរ ខេត្តកែប ក្នុងខែមេសា និងខែ ឧសភា ឆ្នាំ២០២១នេះ បានដឹកផ្លែស្វាយ រាប់តោន យកម កចាក់ចោលក្នុងដីចម្ការស្វាយ មួយកន្លែងនៅជិតផ្ទះស្នាក់ នៅរបស់ ឈ្មួញទិញស្វាយ តែម្តង ដែលស្ថិតនៅក្នុងភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ ចង្អើរ ខេត្តកែប។
បើតាមការអោយដឹងពី ពលរដ្ឋនៅភូមិចំការបី បាននិយាយថា ស្វាយប្រជាពលរដ្ឋនៅក្នុងភូមិចំការបី ម្នាក់ៗកំពុង តែទុកចោលដោយ គ្មានទីផ្សារ ហើយពលរដ្ឋខ្លះទៀត ក៏បានដឹកយកទៅល ក់ អោយឈ្មួញទិញ ដឹកទៅកាន់ ខេត្តព្រះសីហនុ តែមិនត្រូវប៉ាន់ ទើបពួកគាត់មិន ដឹកយកទៅ ផ្ទះវិញទេ ក៏ដឹកតាម គោយន្តមកចាក់ចោល ក្នុងចំការស្វាយ នេះតែម្ដង។
ពលរដ្ឋរូបនោះបាននិយាយ ប្រាប់បន្តថា នៅចំការបី ភ្នំវល្លិរ មានឈ្មួញម្នាក់ចាំទទួល ទិញដែរ តែផ្លែស្វាយក្នុង ១គីឡូតម្លៃតែ២០០រៀល តែប៉ុណ្ណោះ ជួនពេលខ្លះ គេមិន ទិញក៏ មានដែរ។
ចំណែកឯថៅកែដែល ចាំទិញស្វាយពីប្រជាពលរដ្ឋនៅចំការបី បាននិយាយប្រាប់អោយដឹងថា កាលពីមុនផ្លែស្វាយមានតម្លៃគួរសមដែរ ប៉ុន្តែក្រោយមកដឹក យកទៅលក់នៅ ខេត្តព្រះសីហនុ គេឈប់ទិញដូច្នេះបើគាត់ ទិញពីពលរដ្ឋក៏មិនដឹង ថាយកទៅលក់នៅទីណាដែរ ទើបមានការចោល ផ្លែស្វាយច្រើនបែបនេះ។
ចំណែកលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកែប ក៏បាននិយាយប្រាប់តាមទូរស័ព្ទអោយដឹង នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះដែរថា មន្ទីរកសិកម្មខេត្ត កំពុងតែប្រជុំមន្ត្រីជនាញមកពីស្ថាប័ន ផ្សេងៗ ដើម្បីស្វែងរកដៃ គូជួយទិញផ្លែស្វាយ ពីប្រជាពលរដ្ឋនៅភូមិចំការ បីហើយ។
លោកប្រធានមន្ទីរកសិកម្មបាននិយាយថា កន្លងមក រកអ្នកទិញស្វាយ អោយប្រាកដប្រជាវាអត់ ទើបមានការ ពិបាក។ ទោះបីជាបែបណា ផ្លែស្វាយដែល ពលរដ្ឋប្រមូលផល បានហើយ គឺលំបាករកទីផ្សារតែម្ដង ក្នុងនោះក៏ មានម្រេចផងដែរ ដែលមិនមាន ទីផ្សារ ធ្វើចរាចរណ៍ឡើយ។