អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានចេញ សេចក្ដីសម្រេច បិទ បញ្ចប់ បំរាមគោចរ និងការអនុញ្ញាត គោលការណ៍ពិសេស ចំពោះអាជីវកម្មដ្ឋាន មួយចំនួនក្នុង «តំបន់លឿង» នៃភូមិសាស្ដ្ររាជធានី ភ្នំពេញ គិតចាប់ពីម៉ោង សូន្យថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១នេះតទៅ។
នេះបើតាមសេចក្ដីសម្រេច របស់រដ្ឋបាលរាជធានីនៅ យប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១។ប្រការ១ នៃសេចក្ដីសម្រេច នេះបានបញ្ជាក់យ៉ាងដូច្នេះថា៖
«ត្រូវបានបិទបញ្ចប់ បម្រាមគោចរ និងអនុញ្ញាតគោលការណ៍ពិសេសចំពោះអាជីវកម្មដ្ឋានមួយ ចំនួនក្នុង តំបន់លឿង នៃភូមិសាស្ត្ររាជធានីភ្នំពេញ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១តទៅ ដូចខាងក្រោម៖
* ទី១៖ បិទបញ្ចប់ បម្រាមគោចរនៅក្នុង «តំបន់លឿង» ដែលមុននេះបាន ហាមឃាត់ជា បណ្តោះអាសន្ននូវ រាល់ការធ្វើចរាចរណ៍ និងរាល់ស កម្មភាពការងារ មុខរបរ ឬអាជីវកម្មនៅ ចន្លោះម៉ោង ២០ (ម្ភៃ) ដល់ម៉ោង៣ (បី)។
* ទី២៖ គ្រប់ទីផ្សារ ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារ ហាងកាហ្វេ ហាងភេសជ្ជៈ និងអា ជីវកម្មដ្ឋាន ផ្នែក អាហារ-ភេសជ្ជៈគ្រប់ប្រភេទ អាចដំណើរ ការអា ជីវកម្មជា ប្រក្រតីនិងអាចទទួល អតិថិជនឲ្យចូលមក ទទួលទានក្នុង បរិវេណ អាជីវ កម្មដ្ឋានឡើងវិញ។* ទី៣៖ បិទបញ្ចប់ ការផ្អាក ការលក់ គ្រឿង ស្រ.វឹ.ង.គ្រប់ប្រ.ភេ.ទ ក្នុងមូលដ្ឋាន.រាជធានីភ្នំពេញ»។
រដ្ឋបាល រាជធានីភ្នំពេញ បានបន្ថែម ទៀតថា សកម្មភាពការងារ មុខរបរ និងអាជីវកម្ម ដែលបាន អនុញ្ញាតឱ្យបើក ដំណើរការដូចក្នុងប្រការ១ នៃសេចក្តី សម្រេចនេះ ត្រូវអនុវត្តវិធាន ការសុវត្ថិភាពផ្នែក សុខាភិបាលឱ្យបាន ម៉ឺងម៉ាត់ ជាអាទិ៍ កាតព្វកិច្ចពាក់ម៉ាស់
កាតព្វកិច្ចរក្សាគ.ម្លាតសុវត្ថិភាព ការធ្វើអនា ម័យ.ដើម្បីស.ម្លា.ប់.មេរោគ ការវាស់កម្ដៅ ការស្កេន QR Code និងត្រូវ.អនុវត្តតាមការណែនាំរបស់.ក្រសួងសុខាភិបាល ជាពិសេសត្រូវប្រកាន់.ខ្ជាប់.ជានិច្ចនូវវិធានការ «៣ការពារ និង៣កុំ» របស់សម្តេចតេជោ ហ៊ុន សែន នាយក.រដ្ឋមន្ត្រី នៃកម្ពុជា៕