រដ្ឋាភិបាលរដ្ឋ Haryana បានឲ្យដឹងថា ការតវ៉ា របស់កសិករ នៅព្រំប្រទល់ ទីក្រុង ដែលី បានក្លាយ ទៅជា ចំណុចផ្ទុះជំងឺកូវីដ-១៩ ហើយព្រឹត្តិការណ៍នេះ គឺទទួលខុសត្រូវចំពោះការ រីករាលដាលនៃ មេរោគនៅតាម តំបន់ ជនបទ។
ប្រភពមួយ បាននិយាយនៅក្នុងរបាយការណ៍ លម្អិតថា រដ្ឋនេះបានបង្ហាញកាល ពីខែមុនថា មនុស្សចំនួន១២៩នាក់បានស្លា.ប់ដោយសារកូវីដ នៅតាមភូមិដែល កសិករ.បានចេញទៅធ្វើបាតុ.កម្មនៅតំបន់.ព្រំប្រទល់ Kundli និង Tikri អស់រយៈពេល.៧ខែមកហើយ។
យ៉ាងណាក្តី បើយោងតាមក្រុមមន្ត្រី, តួលេខអាចខ្ពស់ជាងនេះឆ្ងាយណាស់ ដោយសារមនុស្ស.ជាច្រើនដែល.ស្លា.ប់ គឺមិនត្រូវបានគេធ្វើតេស្តទេ ថ្វីបើពួកគេ.មានរោគសញ្ញាក៏ដោយ។
មន្ត្រីរដ្ឋបាននិយាយថា ទីតាំងធ្វើតេស្តរក.ជំងឺកូវីដ-១៩ ត្រូវបានរៀបចំឡើង.នៅព្រំប្រទល់ Kundli និង Tikri ប៉ុន្តែនៅទីនោះ មេដឹកនាំកសិករ.បានស្នើសុំឲ្យកសិករ.ទាំងអស់.កុំធ្វើតេស្ត។
មន្ត្រីប៉ូលិស.ជាន់ខ្ពស់រដ្ឋ Haryana លោក Manoj Yadav បានប្រាប់.ទូរទស្សន៍ NDTV ថា “កិច្ចខិតខំប្រឹងប្រែង.ម្តងហើយម្តងទៀតរបស់រដ្ឋបាលស្រុក ក្នុងការធ្វើតេស្ត.នៅព្រំប្រទល់ Kundli និង Tikri គឺគ្មានប្រយោជន៍ឡើយ។ មេដឹកនាំកសិករអះអាងថា ពួកគេមិនធ្វើតេស្តឡើយ។ យើងមិនអាចបង្ខំអ្នកណាម្នាក់បានទេ វាជាជម្រើសបុគ្គល”។
ស្របពេលជាមួយគ្នានោះ មន្ត្រីក្រសួងមហាផ្ទៃឥណ្ឌាបាននិយាយថា “ការដោះស្រាយជា.មួយករណីឆ្លងរាលដាលកាន់តែច្រើនឡើងៗនៅតាមតំបន់ជនបទ កំពុងក្លាយជា.បញ្ហាប្រឈមដ៏ធំមួយសម្រាប់.រដ្ឋាភិបាល។ មួយវិញទៀត ដោយសារតែ.ភាពគ្មានការយល់ដឹង អ្នកភូមិនៅតែមិនមានការយកចិត្តទុកដាក់៕