យោងតាម ទំពរ ហ្វេសប៊ុកផ្លូវការរបស់ ផ្សព្វផ្សាយអប់រំ ស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ បានលើកឡើងថា៖ ថ្ងៃសុក្រ ១០ កើត ខែជេស្ធឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៤ត្រូវនឹងថ្ងៃទី21 ខែឧសភា ឆ្នាំ2021
ក្រុមការងារ ប្រតិ កម្មរហ័ស នៃស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ បានឃើញ គណេនយ្យខាងលើបង្ហោះថា “សូមថ្នាក់ដឹកនាំជួយ មើលផង ត្រឹមក្មេង ងូតទឹកនៅមុខផ្ទះ មួយភ្លេតសោះ មកផាកលុយ$50ដុលាដែលមែន
បើនៅក្នុងផ្ទះ ដាច់ទឹក ហេតុអីមិនមាន ការប្រ មាន លើកទី1 មកដល់ភ្លាម អត់និយាយណែនាំទេ ហាឡើង ផាក លុយ តែម្តង សំខាន់គាត់ អត់អោយ ថតរូបផុសទេ បើរ គាត់ធ្វើរឿង ត្រូវហេតុអីត្រូខ្លាច បងប្អូននៅកំពង់សោម ប្រ យ័ត្តទាំងគ្នាណា ប្រហែស តែ5នាទីគាត់ មកស្ងាត់ៗ“ ។
ស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុសូមជំរាបថា កាលពីថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ២០២១ វេលាម៉ោង ១៥:០០នាទី
លោកវរ:សេនីយ៍ត្រី ផាត់ សោភ័ណ ជាប្រធាន ក្រុមល្បាតចល័ត ក្នុងភូមិសាស្រ្ត សង្កាត់លេខ៤ ដែលកំពុងដឹកនាំ ក្រុម ចុះល្បាត
និង រឹតបន្តឹងការអនុវត្តវិធានការរដ្ឋបាល ក៏បានឃេីញ ស្រ្តីម្នាក់ ក្មេងតូចម្នាក់ និងបុរស់ម្នាក់ នៅក្បែរគ្នា នៅចំណុច ផ្លូវអូរ៣ ការ៉ាសាំងPTT ដោយពុំមាន ពាក់ម៉ាស់(មិនមាន ម៉ាស់ ជាប់ ខ្លួនតែម្ដង) ហើយស្ត្រីខាងលេី ក៏បានពរក្មេង គេចខ្លួន បាត់ ដោយពុំ ស្ដាប់ ការណែនាំ
នៅសល់តែបុរសម្នាក់ ជនជាតិចិន ក្រុមការងារ ក៏បានអោយ ម៉ាស់គាត់ និងធ្វើការណែនាំ គាត់អោយ ពាក់ម៉ាស់ រួច ពន្យល់អោយយល់ដឹងពីការ ផាក់ ពិន័យ គាត់ក៌ព្រមទទួល ស្គាល់កំហុស និងយល់ព្រមបង់.ពិន័យ។
ដោយឡែក ស្រ្តីម្នាក់ខាងលើនោះ ដែលរត់ គេចខ្លួនចូលទៅ ក្នុងអគារស្នាក់នៅមិនព្រមចេញ មកស្ដាប់ការណែនាំ របស់សមត្ថកិច្ចទេ លុះប្រហែល ជាកន្លះម៉ោងក្រោយដោយ មានមិត្តរបស់គាត់ ទៅហៅគាត់ ទេីបគាត់ព្រម ចេញមក ស្ដាប់.ការណែនាំរបស់.សមត្ថកិច្ច និងបានយល់ព្រម.ដោយស្ម័គ្រចិត្តក្នុងការ.បង់.ពិ.ន័យ ចំពោះកំ.ហុសឆ្គង.របស់ខ្លួនក្នុងការ.មិនគោរពទៅនឹង.វិធានការរដ្ឋបាល៕សូមអរគុណ!