ប្រិយមិត្តភាគច្រើនប្រាកដ ជាបានដឹងខ្លះៗមក ហើយថា កាលពីពេលកន្លងទៅថ្មីៗនេះ តារាសម្តែង ជើងចាស់ អ្នកស្រី អ៊ឹម ផល្លា បានឆ្លង ជំងឺកូវីដ១៩ ខណៈធ្វើឲ្យមហាជនមាន ការភ្ញាក់ផ្អើល និងសម្តែងការ អាណិត អាសូរជា ពន់ពេក ចំពោះរូបគាត់។
យ៉ាងណាមិញនៅមុននេះ បន្តិចតារាសម្តែងជើង ចាស់រូបនេះបានបញ្ជាក់ ថា ខ្លួនបានជាសះស្បើយ ពីជំងឺកូវីដ១៩ ហើយក្រោពេលដែលបាន សម្រាកព្យាបាលអស់ រយៈពេល ១៧កន្លងមកនេះ។
ជាមួយគ្នានេះដែរ ស្រាប់តែគេបាន ទទួលដំណឹងថ្មីមួយ មកទៀតពីលោក អ៊ឹម ជីរ៉ា ថា «អបអសាទរ តារាសម្តែង ជើង ចាស់ អ៊ុ ផល្លា បានជាសះស្បើយ ពីជំងឺកូវិត១៩ហើយ !
តែអ្វីសំខាន់គឺ ខ្ញុំបាទត្រូវរកកន្លែង អោយគាត់ស្នាក់នៅធ្វើចត្តាឡីស័ក ១៤ថ្ងៃទៀត ?ព្រោះផ្ទះចាស់ ដែលគាត់នៅនោះ គឺគេមិនជួលអោយគាត់ ទៀតទេ? ។ មិនអីទេ ខ្ញុំបាទនិងនិង ជួយរកកន្លែង អោយតារារូបនេះនៅប ណ្តោះ អាសន្នសិន ។ បើបងប្អូនណាមាន ចិត្តសប្បុរសមេត្តាជួយកា ត់ បន្ថែមផង»៕