ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ថា កាលពីថ្ងៃ សុក្រ ប្រទេសថៃឡង់ដ៏ បានឲ្យដឹងថា ខ្លួនបាន រកឃើញ ករណីឆ្លងមេរោគ បង្កជំងឺកូវីដ-១៩ក្លាយពូជ ដែលត្រូវបាន រកឃើញ នៅក្នុងប្រទេសឥណ្ឌា ខណៈដែលខ្លួនបាន ប្រកាស ចេញជាផ្លូវការនូវផែន នៃការចាក់វ៉ាក់ សាំង ថ្នាក់ជាតិរបស់ខ្លួន នៅខែក្រោយ ។
ក្រសួងសុខាភិបាលបាន ឲ្យដឹងថា ករណីនៃការឆ្លងជំងឺកូវីដ-១៩ក្លាយ ពូជ មាន ៣៦ករណី ដែលមានរោគមានប្រភពមកពីប្រទេសឥណ្ឌា ត្រូវបាន គេរកឃើញ នៅក្នុងជំរំ ដាក់កម្មករសំណង់ នៅទីក្រុងបាងកក ។ លោកវេជ្ជ បណ្ឌិត Supakit Sirilak ប្រធាននាយកដ្ឋាន វិទ្យាសាស្ត្រ វេជ្ជសាស្ត្របាន លើកឡើងថា ក្នុងចំណោមនោះមាន ២១នាក់ជាជនជាតិថៃ ចំនួន ១០នាក់ជាជនជាតិមីយ៉ាន់ម៉ា និង ០៥នាក់មកពីប្រទេសកម្ពុជា ។
រដ្ឋាភិបាលបាន ហាមឃាត់ ការមកដល់របស់ប្រជាជន មិនមែនជន ជាតិថៃ ណាម្នាក់ មកពីប្រទេស ឥណ្ឌា ប៉ាគីស្ថាន បង់ក្លាដេស និងនេប៉ាល់ ក្នុងកិច្ចប្រឹង ប្រែង ដើម្បីទប់ស្កាត់ការ រីករាលដាល នៃវីរុសក្លាយ ពូជនេះ ។
ប្រទេសថៃឡង់ដ៏ បានរាយការណ៍ថា មានករណី ឆ្លងជំងឺថ្មី ចំនួន៣.៤៨១នាក់និងមានអ្នកស្លា.ប់.ចំនួន.៣២នាក់ទៀតគិតត្រឹមថ្ងៃសុក្រ ។ ចំនួនករណី សរុប ដែលបាន បញ្ជាក់នៅពេលនេះបាន កើនឡើង ដល់១២៣.០៦៦ ចាប់តាំង.ពីការផ្ទុះឡើង បានចាប់ផ្តើមរួមមាន ៩៤.២០៣នាក់ ចាប់តាំងពីមានការ ផ្ទុះឡើង នៅដើមខែមេសា ។ របាយការណ៍នេះ បានរាយការណ៍ថា មានមនុស្សស្លា.ប់ ៧៣៥នាក់ក្នុងនោះមាន៦៤១នាក់ ចាប់តាំងពីខែមេសា ។
មជ្ឈមណ្ឌលរដ្ឋបាលដាន ដានស្ថាន ការណ៍ជំងឺកូវីដ-១៩ បានឲ្យដឹងថា ការដាក់ ប្រទេស ស្ថិតក្នុងគ្រា អាសន្ន នៅទូទាំងប្រទេសនឹងត្រូវបន្លាយ ពេលរហូត ដល់ចុង ខែកក្កដា ដើម្បីជួយទប់ ស្កាត់ វីរុសនេះ ៕