ប្រជាពលរដ្ឋ បានប្រាប់មក CPC NEWS នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ នេះ ថា បញ្ហា កូវីដ-១៩ មិនទាន់ចប់ ស្រួល បួល ផង បែរម្ចាស់ផ្ទះ ជួលឈ្មោះ ហេងសេង មហាសាន បានប្រកាសដំឡើង ថ្លៃឈ្នួលបន្ទប់ជួល ដែលស្ថិត នៅភូមិដំណាក់ ធំ២ សង្កាត់មានជ័យ៣ ខណ្ឌមានជ័យ ។
ពលរដ្ឋ រូបនេះ ថ្លែងថា កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដំឡើងប្រាក់បៀវត្ស ជូនកម្មកររោងចក្រ ចំនួន ២ដុល្លារបន្ថែមទៀត ស្មើនឹង ១៩២ដុល្លារ ។ ស្របពេលនោះម្ចាស់ ផ្ទះជួល ឈ្មោះ ហេង សេង មហាសាន បានដំឡើងថ្លៃឈ្នួល បន្ទប់ ចាប់ពី ២ដុល្លាររហូតដល់ ១០ដុល្លារ ក្នុងខែមករា ដើមឆ្នាំ២០២១ ភ្លាមៗ ផងដែរ ។
រហូតមកដល់ ពេលនេះ មិនទាន់បានបាន កន្លះឆ្នាំស្រួលបួល ផង ស្រាប់តែម្ចាស់ផ្ទះ បានដំឡើងថ្លៃបន្ទប់ជួល បន្ថែមទៀត ស្របពេលកូវីដ-១៩ មិនទា ន់ ស្ងប់ ស្ងាត់ផង ដោយគិតទៅក្នុង មួយឆ្នាំ ឈ្មោះ ហេងសេង មហាសាន ដែលជាម្ចាស់ ផ្ទះជួល បានដំឡើងថ្លៃបន្ទប់ចំនួន ២លើក ទៅហើយ ។
ប្រជាពលរដ្ឋបាន សំណូមពរ អោយអាជ្ញាធរពាក់ព័ន្ធមេត្តា ជួយអន្តរាគមន៍ បញ្ហានេះផង កុំអោយ ម្ចាស់ ផ្ទះជួល ឈ្មោះ ហេងសេង មហាសាន ធ្វើអ្វីតាម អំពើ ចិត្ត បែបនេះ ៕