លោកវេជ្ជបណ្ឌិតអេងគុណវុឍ ប្រធានការិយាល័យជំងឺឆ្លង នៃមន្ទីរសុខាភិបាល ខេត្តរតនគិរី បានឱ្យសារព័ត៌មាន ដឹងកាលពីរសៀលថ្ងៃទី២១ ខែឧសភាឆ្នាំ២០២១ថា ៖រយៈពេល១សប្តាហ៍នេះ មានមនុស្សប្រមាណ ១០០នាក់បានឆ្លងជំងឺគ្រុនឈីក ជាបន្តបន្ទាប់ទាំងក្មេងនិងមនុស្សចាស់។
ក្រុមគ្រូពេទ្យជួរមុខRRTនៃមន្ទីរសុខាភិបាល ខេត្តរកឃើញស្ថិតក្នុងភូមិពីង ឃុំល្អក់ស្រុកអូរជុំ ខេត្តរតនគិរី។លោកប្រធានបានបន្តថា៖“ដោយមានការណែនាំ ពីឯកឧត្តមថងសាវុនអភិបាលខេត្ត និងលោក វេជ្ជបណ្ឌិត អ៊ុង រតនាប្រធាន មន្ទីរសុខាភិបាល
ខេត្តនោះមកក្រុមការងារ គ្រូពេទ្យជួរមុខRRTនៃមន្ទីរសុខា ភិបាលខេត្តបាន ជួយអន្តរាគមន៍ពួកគាត់ យកមកសម្រាកព្យាបាលនៅ មណ្ឌលសុខភាពប៉យ, មណ្ឌលសុខភាពអូរជុំនិងមន្ទីរ ពេទ្យបង្អែកខេត្តរតនគិរី បានចំនួន ៤៣ នាក់។
លោកបានបញ្ជាក់ទៀតថា៖ ដើម្បីប.ង្ការការឆ្លង នៃជំងឺគ្រុនឈីកនេះ ក្រុមគ្រូពេទ្យជួរ មុខRRT នៃមន្ទីរសុខាភិបាល ខេត្តរតនគិរីបានណែនាំ នូវវិធានការអប់រំសុខ ភាព,បំ.ផ្លា.ញជម្រកមូសនិងបា.ញ់.ថ្នាំទូទាំងឃុំ.ដែលកើតជំងឺនេះ តែម្តង។ បច្ចុប្បន្នស្ថានភាពពួកគាត់ ក្រោមការមើលថែទាំ យ៉ាងយកចិត្តទុកដាក់ពីក្រុម គ្រូពេទ្យនោះ សុខភាពមានការ ប្រសើរ ឡើងគ្មាន អ្វីគួរឱ្យ បារម្ភនោះទេ៕