ប្រជាពលរដ្ឋរស់ នៅក្បែរមាត់ទន្លេបាសាក់ ក្រោយយឿត្រីបេនឡាន ច្បារអំពៅ បាននាំគ្នាព័ទ្ធចាប់អ្នក ជំងឺកូវីដ១៩ម្នាក់ ដែលរត់ចេញពីមន្ទីរពេទ្យ មករស់នៅក្នុងភូមិដែលងាយ នឹងឆ្លងជំងឺ ដ៏ សា ហាវ នេះ ដល់ប្រជាពលរដ្ឋ។
ហេតុការណ៍ភ្ញាក់ ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង ១៣និង១០នាទីរសៀលថ្ងៃទី២២ ខែ ឧសភានៅ ក្នុងភូមិដើមចាន់ សង្កាត់ច្បារ អំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
តាមសេចក្តីរាយការណ៍ ពីលោក ជូ ចាន់នី ជំនួយការសង្កាត់ ច្បារអំពៅទី២ បានឲ្យកម្ពុជាថ្មីដឹងថា នៅម៉ោងកើត ហេតុ បងប្អូនប្រជាពលរដ្ឋក្នុងភូមិដើមចាន់ បានរកឃើញបុរសម្នាក់ ឈ្មោះ មាន ផាន់ណា អាយុ២៩ឆ្នាំ ជាប្រជាពលរដ្ឋ រស់នៅក្នុងភូមិខាងលើ ប៉ុន្តែ ជ ន នេះ មានផ្ទុកវីរុសកូវីដ១៩
ដែលត្រូវបានគ្រូពេទ្យដឹកយកទៅព្យាបាលជំងឺ នៅសាលាបឋមសិក្សាផ្សារដើមថ្កូវអស់រយៈពេលមួយ សប្តាហ៍មកហើយមិនទាន់បានជា សះស្បើយផង បែ ជាអ្នកជំងឺម្នាក់នេះ ព្យាយាមរត់ចេញ មកលាក់ខ្លួនក្នុងភូមិធ្វើឲ្យប្រជាពលរដ្ឋ មានការភ័យ ខ្លាចឆ្លងជំងឺកូវីដ១៩នេះ ហើយម្យ៉ាង ទៀត តំបន់.ដែលពួកគេរស់.នៅគឺជា.តំបន់ក្រ.ហម.ថែមទៀត។
លោក ជូ ចាន់នី បានបញ្ជាក់ទៀតថា កាលពី ៣ថ្ងៃមុន អ្នកជំងឺម្នាក់នេះ បានរត់ចេញពីមន្ទីរពេទ្យម្តង រួចមកហើយ ប៉ុន្តែត្រូវបានសមត្ថកិច្ចនិង អាជ្ញាធរខណ្ឌ ច្បារអំពៅ ប្រើពេលសឹងពេញមួយយប់ ទំរាំចាប់បាន ហើយបញ្ជូន ទៅព្យាបាលវិញ។ ចៃដន្យទៅបានមួយយប់ រត់មកវិញធ្វើឲ្យប្រជាពលរដ្ឋ និងអាជ្ញាធរឃ្លាំចាំ ចាប់ប្រើពេលអស់ ២យប់៣ថ្ងៃទើបរកឃើញ អ្នកជំងឺរូបនេះកំពុងពួនសំងំក្នុង ស៊ីទែនទឹកជាប់មាត់ ទន្លេហើយប្រជាពលរដ្ឋស្រែកឲ្យចេញ ប៉ុន្តែពេលដែលរត់ចេញ ពីស៊ីទែនទឹក ជននេះនៅបន្តរត់ទៅពួន ក្នុងផ្ទះប្រជាពលរដ្ឋទំរាំ ចាប់វាបាន។
តាមការ បញ្ជាក់ ពីលោក ជូ ចាន់នី គឺអាជ្ញាធរនិង សមត្ថកិច្ចព្យាយាម តាមចាប់អ្នកជំងឺម្នាក់នេះ ជាច្រើនថ្ងៃមក ហើយ ទើបចាប់បានដោយមានការ សហការណ៍ពីប្រជាពលរដ្ឋ ដែលលោក ភ័.យខ្លាច.ឆ្លង.ជំងឺកូវីដ១៩ដ.ល់ពួកគាត់ ព្រោះជននេះ.មានជំងឺកូវីដ១៩។
គួរបញ្ជាក់ថា នៅពេលកំពុងព័ទ្ធចាប់ អ្នកជំងឺរូបនេះ គឺប្រជាពលរដ្ឋប្រុងស.ម្លា.ប់.ចោល.ប៉ុន្តែត្រូវបាន.អាជ្ញាធរ.ចុះទៅអន្តរាគមន៍ព្រោះការប្រើ.ហិ.ង្សា.នាំ.ឲ្យខុស.ទៅនឹងច្បាប់៕