កម្មករ-កម្មការិនីចំនួន ២៣០បន្ទប់ នៅផ្លូវឌួង ងៀប ភូមិដំណាក់ ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅព្រឹក វេលាម៉ោង ១១ និង៣០នាទីថ្ងៃត្រង់ ថ្ងៃអាទិត្យ ១២កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១
នាំគ្នាតវ៉ា ឲ្យម្ចាស់ផ្ទះជួលបញ្ចុះតម្លៃ ថ្លៃឈ្នួល ៥០% ភ្លាមៗត្រូវ បានលោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ ដោយមានការចូលរួមពី លោក ឯម ភារី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣ និងលោក យាន ឧត្តម តំណាង សង្កាត់ស្ទឹងមានជ័យ ទី៣ ដឹកនាំកម្លាំងចុះសម្រប សម្រួលផងដែរ ។
ក្នុងឱកាសនោះដែរ លោក ឌី រ័ត្នខេមរុណ បានធ្វើការសម្រប សម្រួល រវាងម្ចាស់ផ្ទះជួល និងកម្មករ កម្មការិនី ដែលបាន ទាមទារឲ្យមានការ បញ្ចុះថ្លៃផ្ទះជួល ហើយ លោកអភិបាលរង បានបន្តថា ដោយសារតែ ពួកគាត់គ្មាន ការងារធ្វើ ក្នុងកំឡុង ពេលបិទខ្ទប់ នៃ តំបន់ ក្រហម ដោយមិន អនុញ្ញាតឲ្យពួក គាត់ចេញពីផ្ទះ ដើម្បីបំពេញ ការងារផ្សេងៗ និងគ្មានប្រាក់ចំណូល ដើម្បីដោះស្រាយជីវភាព ប្រចាំថ្ងៃ ដូច្នេះសូមភាគីខាង ម្ចាស់ផ្ទះ មេត្តាយោគយល់ ដល់ពួកគាត់ផង ។
ក្រោយការចុះសម្រប សម្រួលនេះដែរ លោក ឌី រ័ត្នខេមរុណ បានបញ្ជាក់ថា ភាគីខាងម្ចាស់ ផ្ទះជួល ព្រមបញ្ចុះថ្លៃក្នុង មួយបន្ទប់ ១៥ដុល្លារ ស្មើនឹង ៣០% ឯភាគីខាង កម្មករ កម្មការិនី ក៏បានឯកភាព ទទួលយកការ បញ្ចុះថ្លៃនេះ ដោយ ក្តីរីករាយ បំផុត ។
ទន្ទឹមនឹងនេះ លោកអភិបាលរង រូបនេះ បានអំពាវនាវសូម ឲ្យបងប្អូន កម្មករ កម្មការិនី មេត្តាយោគ យល់ និង រក្សា របៀបរយកុំឲ្យប៉ះពាល់ ដល់ សណ្តាប់ធ្នាប់សាធារណៈ ហើយក៏សូមអគុណ ដល់ម្ចាស់ផ្ទះជួល ទាំងអស់ក្នុងមូលដ្ឋាន ខណ្ឌមានជ័យ ដែលតែងតែ យោគយល់ នឹងបន្ធូបន្ថយ ថ្លៃឈ្នួលដល់ បងប្អូន កម្មករ កម្មការិនី ដែលបាន ជួបនូវជីវភាព ខ្វះខាត ក្នងកំឡុងពេលបិទខ្ទប់ ភូមិសាស្ត្រ រាជធានីភ្នំពេញ និង ការរីករាលដាល នៃជំងឺ កូវីដ-១៩៕