ក្រោយពីស្ត្រីមានផ្ទៃពោះម្នាក់ ដែលបំរេីការ ងារក្នុងរោងចក្រកាត់ដេ នៅរោងចក្រH7 ស្ថិតក្នុងភូមិ ត្រពាំងជ្រៃ សង្កាត់កាកាប២ ខណ្ឌពោធិ៍ សែនជ័យ បានស្លា.ប់នឹងវិជ្ជមាន កូវីដ-១៩ក្រុមគ្រូពេទ្យស្ម័គ្រ ចិត្តសម្ដេចតេជោ(TYDA) សហការ
ជាមួយក្រុមការងារ ខណ្ឌPSC បានយកសំណាកកម្មករ ជាង ១០០០នាក់ ជាលទ្ធផលរកឃេីញ អ្នកវិជ្ជមាន កូវីដ១ ៩ថ្មីចំនួន ១៣២នាក់បន្ថែមទៀត បេីគិតត្រឹម វេលាម៉ោង៤និង២០នាទី រសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១នេះ។
តាមប្រភព ព័ត៌មានបានឲ្យដឹងថា , កម្មកររោងចក្រខាងលេីមាន កម្មរសរុប ចំនួន ១៨៥៧នាក់ កាលពីល្ងាច ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យជំនាញ បានរកឃើញ វិជ្ជមានកូវីដ១៩ ចំនួន ៧នាក់ នៅរោងចក្រ H7 ក្នុងនោះ មានស្ត្រីម្នាក់ឈ្មោះ សាន សំអូន អាយុ៣៣ឆ្នាំ បានស្លា.ប់ ទាំងកូនក្នុងផ្ទៃ ក្រោយពីត្រឡប់ទៅ.ដល់ស្រុកកំណេីតចំនួន.៣ថ្ងៃ ដោយ.គាត់មានស្រុកកំណើត.ភូមិអង្កាញ់ ឃុំព្រះធាតុ ស្រុកកំពង់.ត្របែក ខេត្តព្រៃវែង។
ប្រភពពដដែលបានបន្តថា, លុះមកដល់.ថ្ងៃទី២៣ ខែឆ្នាំដដែលក្រុមគ្រូ.ពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ.(TYDA) សហការជាមួយក្រុមការងារខណ្ឌPSC បានយកសំ.ណាកកម្មករ.ចំនួនជាង.១០០០នាក់ ក្នុងនោះរកឃេីញ.អ្នកវិជ្ជមានចំនួន.១៣២នាក់បន្ថែមទៀត បេីគិតត្រឹម.វេលាម៉ោង.៤និង២០នាទីល្ងាចនេះ។
ទោះយ៉ាងណាក្រុមគ្រូពេទ្យកំពុងបន្តយកសំណាក.បន្ថែមទៀតនៅក្នុងរោង.ចក្រH7 ចំណែកអ្នកវិជ្ជមានត្រូវបាន.បញ្ជូនទៅព្យាបាលបន្ត៕