លោកអធិការនគរបាល ស្រុកស្វាយចេក ដែលឈរជើងនៅគោលដៅ តេជោភ្នំឆ័ត្រ សហការជាមួយ ប្រជាការពារ មណ្ឌលតេជោភ្នំឆ័ត្រ បានចុះឃាត់ខ្លួនមនុស្ស ប្រុស២ស្រីទាំង បីនាក់ នេះ នៅវេលាម៉ោង ១១យប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១។
ស្រ្តី២នាក់ និងបុរសម្នាក់ បានចេញដំណើរពី រាជធានីភ្នំពេញ ធ្វើដំណើរគ្មាន គោលដៅរសាត់ ទៅដល់ភាគ ពាយ័ព្យប្រទេស ធ្វើឱ្យម្ចាស់រថយន្តឈ្នួល ចាល់គំនិត ក៏ដឹកយក ទ ម្លាក់ ចោល នៅភ្នំឆ័ត្រ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
ប្រុសស្រីទាំង ៣នាក់នេះ មានឈ្មោះ ប៊ុន ហ្គិច ភេទស្រី អាយុ២០ឆ្នាំ រស់នៅភូមិចំព្រេចគយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តល ប៊ុន សៀកទៀង ភេទស្រី អាយុ១៨ឆ្នាំ នៅភូមិឃុំជាមួយគ្នា និងឈ្មោះ មហា ម៉ាត់អៃយ៉ាស់ ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិ ប៉ាគីស្ថាន។
មនុស្សទាំង ៣នាក់នេះ បានចេញមកពី ភ្នំពេញ ប្រហែលចង់ចេញ ទៅប្រទេសថៃ។ ពួកគេបានជិះឡាន មកដេក នៅសៀមរាបបាន ១យប់ ហើយជិះឡានបន្តមកដេក នៅខេត្តបន្ទាយ មានជ័យ ១យប់ទៀត។ ដោយសារពិបាក ក្នុងការធ្វើដំណើរ ទៅស្រុកថៃខ្លាំងពេក ក៏ចង់វិលប្រឡប់មកភ្នំពេញ។
ពេលនោះ មានឡានមួយ គ្រឿងធានាថា ដឹកទៅភ្នំពេញ ដោយសារ ពួកខ្លួនមិនស្គាល់ ភូមិសាស្ត្រ ក៏ត្រូវអ្នកបើករថយន្តយក មកទ ម្លាក់ ចោល កន្លែងមួយនៅ ក្បែរភ្នំឆ័ត្រ លុះព្រឹកឡើង ទើបសមត្ថកិច្ចឃាត់ខ្លួនតែ ម្តង។ក្រោយពីសួរនាំ ធ្វើកំណត់ ហេតុរួច ជ ន រ ង គ្រោះបានបញ្ជូនទៅច្រកអូរបីជាន់ ដើម្បីបញ្ជូនទៅ មណ្ឌលចត្តាឡីស័កឲ្យគ្រប់ចំនួន ១៤ថ្ងៃសិន ទើបឲ្យវិញត្រឡប់ទៅផ្ទះវិញ ៕