នៅវេលាម៉ោង ជាង១០ព្រឹក ថ្ងៃទី២៤ ខែឧសភានេះ មានប្រជាជននៅតំបន់ មិនរៀបរយ ក្រុម១៤ និង១៥ នៅផ្សារតូច សង្កាត់ទួលសង្កែ បាននាំគ្នាផ្ទុះ ការតវ៉ាប្រុងចេញ ពីតំបន់ សហគមន៍ ខណៈអាជ្ញាធរ ដាក់រនាំងដែក បិទខ្ទប់ ក្រោយពី រកឃើញ អ្នកកើតកូវីដ១៩ ជាង២០០នាក់ ។
ការផ្ទុះការតវ៉ាខាងលើ នៅចំនុចជាប់ ប៉ុស្តិ៍សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ នៅផ្លូវជាតិលេខ៥ ។គួរបញ្ជាក់ថា នៅរយៈពេល ២ថ្ងៃនេះ ២សហគមន៍ នៅក្រុមទី១៥ និង១៤ ក្នុងភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវចំណុចខាង លើនេះ គឺធ្វើតេស្តរកឃើញ មានវិជ្ជមាន កូវីដ១៩ ចំនួន២០៥នាក់ ។
បន្ទាប់ពីរកឃើញវិ ជ្ជមានកូវីដ ជាច្រើនខាងលើ កម្លាំង សមត្ថកិច្ចក៏ដូចជា អាជ្ញាធរ បានបិទខ្ទប់ តំបន់មិ នរៀបរយខាងលើនេះទាំង មូល ។ លុះដល់ព្រឹកមិញនេះ ទើបមានការតវ៉ា ដោយសារតែ បងប្អូនប្រជាពលរដ្ឋចង់ចេញ ពីតំបន់បិទខ្ទប់ ខាងលើ ហើយអាជ្ញាធរ មាន ការព្រួយ បា.រម្ភ ខ្លាចមាន.ហានិ.ភ័.យឆ្លងទៅ.តំបន់ផ្សេងៗទៀត ៕