លោក ភិន ទិត្យ ដែលបានប្រកាស ស្វែងរកកូន ស្រីច្បង អាយុ ១៧ឆ្នាំដែលបាន បាត់ដំណឹងជិត ១ខែក្រោយ ពីត្រូវ បានបញ្ជូនចេញពីមន្ទីរពេទ្យព្រះកេតុមាលា ដោយ សារ តែរក ឃើញ វិជ្ជមានកូវីដ-១៩ នោះ បានរៀបរាប់ ទាំងមិន អស់ចិត្តថា លោក ទទួលបានដំណឹង ពីគ្រូពេទ្យ នាល្ងាច ថ្ងៃទី ២៣ ខែឧសភា កូនស្រីរបស់ លោកបាន ស្លា.ប់បាត់ ហើយ ក្រោយពីគាត់ បាន បង្ហោះសារស្វែងរកកូន ក្នុងហ្វេសប៊ុកបា នមួយថ្ងៃ ។
ថ្លែងប្រាប់សារ ព័ត៌មាន កោះសន្តិភាព នាថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២១ លោក ភិន ទិត្យ បានឱ្យដឹងថា «ខ្ញុំបាត់ ដំណឹង កូនជិត១ខែ និងបានដើរស៊ើបសួរ អស់ច្រើនមន្ទីរពេទ្យ តែគ្មាន ដំណឹង គាត់សោះ ទើបពឹងសាច់ ញាតិ ជួយបង្ហោះ ដំណឹងស្វែងរកកូន ។ ស្រាប់តែ រសៀលថ្ងៃទី២៣ ម្សិលមិញ មានពេទ្យទូរ ស័ព្ទមក ប្រាប់ថា កូនខ្ញុំបាន ស្លា.ប់បាត់ហើយ គឺស្លា.ប់តាំង ពីថ្ងៃទី២៦ ខែមេសា មកម្ល៉េះ ។ លឺហើយ ខ្ញុំពិត ជា ស្លុតចិត្តណាស់ ហេតុអីពេទ្យ មិនទាក់ទង មកខ្ញុំជាឪពុកសោះ» ។
លោកបាន បន្តថា កូនស្រីរបស់ លោក ឈ្មោះ ភិន សុដាលីន ភេទស្រី អាយុ១៧ឆ្នាំ ត្រូវបានបញ្ជួន ពីខេត្តរតនគិរី មក សម្រាកព្យាបាលនៅ មន្ទីរពេទ្យព្រះ កេតុមាលា តាំងពីថ្ងៃទី២៦ ខែមីនា ដោយសារតែ មានជំងឺ ច្រើនមុខ ដូចជារ លាក ស្រោម ខួរផង និងបញ្ហា តម្រង់ នោមផង ដោយមាន រូបលោក និងភរិយានៅកំដរកូនស្រី ។
លោកបាន បន្តថា «ថ្ងៃចុងក្រោយ ដែលខ្ញុំបានឃើញមុ ខកូន គឺថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ ពេលនោះ គឺកូន ស្រីរបស់ខ្ញុំ រូបខ្ញុំ និងប្រពន្ធ ត្រូវបានឡាន ពេទ្យដឹក ចេញពីមន្ទីរពេទ្យ ព្រះកេតុមាលា បន្ទាប់ពី រកឃើញថា កូនស្រីរបស់ លោក បាន ឆ្លងវិជ្ជមានកូវីដ-១៩ ពីអ្នកកើត កូវីដម្នាក់ទៀត
អំទ្បុងពេលសម្រាក ព្យាបាលជំងឺ នៅបន្ទប់ស.ង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យខាងលើ កាលពីយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១។ ពេលនេះ គឺទៅក្នុងឡាន ពេទ្យទាំង អស់គ្នា ៣ នាក់ម៉ែកូន និងឪ ។ ខ្ញុំក៏បាន និយាយ ឆ្លងឆ្លើយ ជាមួយកូន ។ កូនស្រីរបស់ខ្ញុំ បាននិយាយ រកខ្ញុំធម្មតា ហើយសួរខ្ញុំថា ខ្ញុំយក គាត់ទៅណា ខ្ញុំបានត្រឹមប្រាប់ គាត់ថា ប៉ាយកទៅ ព្យាបាល នៅកន្លែងផ្សេង» ។
លោកបានបន្តថា កាលពីថ្ងៃទី២៦ ខែមេសា នោះ គឺឡានពេទ្យបាន ដាក់កូន លោកចុះ នៅមណ្ឌល សម្រាកព្យាបាលកូវីដ-១៩ ដឺ ព្រេមៀ សេនធ័រ សែនសុខ ហើយរូប លោក និងភរិយា ត្រូវបាន បញ្ជួនទៅធ្វើ.ចត្តាឡីស័ក នៅមណ្ឌល ចត្តាឡីស័កព្រែកព្នៅ ។ លោកបាន បន្តថា «ខ្ញុំគ្រាន់ តែឆ្ងល់ថា បើកូនខ្ញុំស្លា.ប់ ហេតុអីពេទ្យ មិនទាក់ទង ប្រាប់ ខ្ញុំជាឪពុក ។ រហូតខ្ញុំ និង ប្រពន្ធបញ្ចប់ ការធ្វើចត្តាឡីស័ក ចេញក្រៅ តាមរកកូន» ។
លោកបានបន្តថា គ្រូពេទ្យម្នាក់ ដែលអះអាងថា ជាពេទ្យនៅមណ្ឌលសម្រាក ព្យាបាលកូវីដ-១៩ ដឺ ព្រេមៀ សេនធ័រ សែនសុខ ទាក់ទងប្រាប់ លោកកាលពីល្ងាច ថ្ងៃទី២៣ ម្សិលមិញថា កូនស្រីលោក បានស្លា.ប់តាំង ពីថ្ងៃទី ២៦ ខែមេសា មកម្ល៉េះ។ លោក ភិន ទិត្យ បានបញ្ជាក់ បន្ថែមថា «ពេទ្យប្រាប់ថា គេយកគាត់ (ដឹកស.ព) ទៅបូជា នៅពេទ្យរុស្ស៊ី តែឥឡូវខ្ញុំទាក់ទង ដើម្បីយកធាតុអត់ ទាន់បានទេ» ។
បើយោង តាម សេចក្តីជូនដំណឹង ជា បន្តបន្ទាប់របស់ក្រសួង សុខាភិបាល គិតចាប់ពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៣០ ខែមេសា គឺពុំមានការ រាយការណ៍ អំពីអ្នកជំងឺអាយុ១៧ឆ្នាំ ទទួល មរ.ណ.ភាព.ដោយកូវីដ-១៩ ឡើយ គឺមាន.អ្នកស្លា.ប់ដោយកូវីដ-១៩ ស្ថិត.ចន្លោះអាយុ ជាង.៣០ឆ្នាំឡើងរហូតដល់.៩០ឆ្នាំជាង ។
សាស្ត្រាចារ្យ វេជ្ជបណ្ឌិត គុយ ណូ ដែលព្យាបាល អ្នកជំងឺ.នៅមណ្ឌល សម្រាកព្យាបាលកូវីដ-១៩ ដឺ ព្រេមៀ សេនធ័រ សែនសុខ មិនអាចទាក់ទង.បានទេ នាថ្ងៃទី២៤ ខែសឧសភា តែលោកបានថ្លែងប្រាប់វិទ្យុ អាស៊ីសេរីថា កាលពីថ្ងៃទី២៦ ខែមេសា គ្រូពេទ្យនៅមន្ទីរពេទ្យព្រះ កេតុមាលា បានស្នើសុំ បញ្ជួនឈ្មោះ ភិន សុដាលីន
មកព្យាបាលនៅមណ្ឌល សម្រាកព្យាបាលកូវីដ-១៩ ដឺ ព្រេមៀ សេនធ័រ ដែលអ្នកជំងឺមាន ស្ថានភាពធ្ង.ន់ធ្ងរ ហើយ ក្រុម.គ្រូពេទ្យបានខំជួយស.ង្គ្រោះ.អស់ជាង.២ម៉ោងដែរ តែអ្នកជំងឺបាន.បា.ត់.ប.ង់.ជីវិត ។ លោកវេជ្ជបណ្ឌិត គុយ ណូ បានបន្តថា ពេលនោះបាត់.ឯកសារ អត់មាន.ឯកសារ.អ្នកជំងឺ និងពុំឃើញសាច់ញាតិ អ្នក.ជំងឺមកជាមួយ ។