បណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជ បណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការនៃក្រុមប្រឹក្សា បណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា បានសរសេរ នៅលើទំពរហ្វេសប៊ុករបស់ ខ្លួនថា ហេតុអ្វីអង្គរវត្ត ភ្លៀងច្រើនមេមិនលិច ប៉ុន្តែភ្នំពេញហេតុអ្វីភ្លៀងតែមួយមេ លិច? ហើយនេះជាឧទាហណ៍។
ការលើកឡើងនេះ ក្រោយមើលឃើញទីក្រុងភ្នំពេញ តែងតែទទួលរងពីជំនន់ទឹកភ្លៀង ជាបន្តបន្ទាប់ និងមានការរអ៊ូរទាំពីសំណាក់ប្រជាពលរដ្ឋ ដោយរិះគន់ថាមកពីមានការ លុបបឹង ទើបធ្វើអោយ រាជធានីភ្នំពេញ រងការលិចលុងបែបនេះ។