ពិតជាមិនបានធ្វើឲ្យអ្នកគាំទ្ររបស់តារាចម្រៀងព្រាប សុវត្ថិ អាចស្ងប់ចិត្តបាននៅឡើយបើទោះបីជាបទចម្រៀងប្រមាណ៤បទបន្ទាប់របស់តារាចម្រៀងលោក ព្រាប សុវត្ថិ ក្នុងឱកាសភ្ជុំបិណ្ឌកន្លងទៅនេះមិនអាចផ្ទុះ កក្រើកខ្លាំង ដូចការរំពឹងទុក។
វាក៏បានក្លាយជាប្រធានបទសម្រាប់ទស្សនិកជន និងផលិតករធ្វើការជជែកវែកញែកគ្នាជាហូរហែផងដែរ។
បន្ទាប់ពីភ្ជុំបិណ្ឌរួចមែនប៉ុន្តែការ ជជែកវែកញែករឿងបទចម្រៀងទាំង៤បទ របស់តារាចម្រៀងរូបនេះត្រូវបានទស្សនិកជន រិះគន់ថាជាបទចម្រៀង ដែលគុណភាពនៃការផលិតនៅមានកម្រិតមិនទាន់សាកសម ទៅនឹងកេរ្ដិ៍ ឈ្មោះរបស់លោក។
ត្រឹមតែទទួលបានបានការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជន ប៉ុន្តែហាក់ មិនទាន់ អាចបំពេញចិត្តអ្នកគាំទ្របាន រហូតលេច ចេញ ការរិះគន់មួយចំនួនទៅលើផលិតកម្មថាបានជ្រើសរើសបទចម្រៀង ដែលមិនមានគុណភាពប្រកួតប្រជែង ឲ្យតារាចម្រៀង រូបនេះបង្អួតក្រោយបើកឆាកនោះ។
អ្នលលេងហ្វេសប៊ុកម្នាក់ឈ្មោះញ៉េប វណ្ណៈបានលើកឡើងដោយរិះគន់ចំៗថា”បន្ទាប់ពីចូលទៅមើលវីដេអូ ដូចគេរិះគន់មែន!អ្វីដែលឆ្ងល់នោះត្រង់ថាខ្លាចគេមិនដឹងមានព្រាបសុវត្ថិចូលផលិតកម្មហ្នឹងម៉ែន? ទើបDirector ដឹកអោយថតតែព្រាបសុវត្ថិ រាំអាឡេអាឡូតែកណ្តាលផ្លូវ និងតាមស្រែ!ប្លង់ដ្រូនហោះវិលមុខអាដែលៗរួចក៏ ចប់មួយបទបាត់! ពេលខ្លះលឺតែនិយាយអួតអាងពីសមត្ថភាពCamera និងឧបករណ៍ផ្សេងៗ
សុទ្ធតែទំនើបៗចុងក្រោយ តែមិនប្រាកដថា មានមនុស្សដែលសមត្ថភាពដើម្បីផលិតវានោះដែរ! អ្នកខ្លះទៀតនោះកំពុងតែគិតថា ខ្ញុំនេះធ្វើអីបានខ្លះហើយ? ពូកែខាងតែរិះគុណគេហ្នឹង(Hater)? ទោះខ្ញុំមិនចេះខាងផលិតកម្មអីហ្នឹងទេ តែយ៉ាងណាក៏ចេះមើលគុណភាពផលិតផលដែលចេញមកដែរ..!
ការងារមិនបាច់ប្រឹងអួតអាងដោយពាក្យសម្តីទេ តែវានឹងបង្ហាញមកតាមរយះលទ្ធផល..ហើយមហាជនជាអ្នកអោយតម្លៃដោយខ្លួនឯង!” ។ តបទៅនឹងការរិះគន់អ្នកចាត់ការទូទៅនៃផលិតកម្ម Galaxy Navatr បានបញ្ជាក់ថា ប៉ុន្មានថ្ងៃនេះឃើញប្អូនៗមួយចំនួនច្រលំរវាង Lyric Video និង MV លោក ព្រាប សុវត្ថិ ទាំងដែល Galaxy Navatra ធ្វើកន្លងមករាប់សិបបទទៅហើយ រីឯខ្លះមួយផ្នែកទៀតថា Lyric Video គេមិនធ្វើអ៊ីចឹងទេគេឌីហ្សាញដាក់តែរូបភាពដាក់អក្សរឬថតមុខក្បាលមៃក្រូហ្វូនច្រៀងក្នុងStudioទើបហៅLyric Video។
លោកថា ថ្ងៃនេះសូមស្រាយចម្ងល់ជូនអ្នកឆ្ងល់ដូចតទៅនេះ៖ទី១លោកមានកញ្ចប់ចំណាយឲ្យថត Lyric Video បែបហ្នឹងដើម្បីឲ្យមានទេសភាពធម្មជាតិជូនអ្នកមើលជាជាង Design ដាក់តែរូបមួយសន្លឹកចោល ។ទី២លោកស្អប់របៀបធ្វើតាមតែគ្នាដោយឌីហ្សាញដាក់តែរូបភាពរត់អក្សរ ឬ ច្រៀងមុខក្បាលមេក្រូក្នុងបន្ទប់ព្រោះវាគួរឲ្យធុញ សាំភ្នែក ព្រោះខ្ញុំធ្វើច្រើនដែរហើយកន្លងមក។ទី៣លោកតែងតែទុកថា”ខ្ញុំជាខ្ញុំ បើខ្ញុំជាគេមានន័យថាខ្ញុំធ្វើតាមគេហើយ រីឯលទ្ធផលប្រហែលជាមិនមែនជាខ្ញុំ នៅតែទទួលផលគេដឹកនាំមុខ”។សរុបសេចក្តីអរគុណនូវការបារម្ភ ហើយខ្ញុំចូលចិត្តរបៀបជាខ្ញុំ។
អ្វីដែលគេចាប់អារម្មណ៍ទន្ទឹមគ្នានេះដែរលោកស្រី ហ៊ុន សីណាត ដែលគេស្គាល់ថាជាប្អូនស្រីសម្តេចតេជោ ហ៊ុនសែន ក៏លើកឡើងពីការគាំទ្រជុំវិញស្នាដៃថ្មីក្រោមការផលិតរបស់ផលិតករ និងអ្នកនិពន្ធជំនាក់ក្រោយដោយ លោកស្រីបានលើកឡើងថា “ក្មេងជាទំពាំងស្នងឬស្សី ដល់ពេលក្មេងមានសមត្ថភាពាមិនឲ្យតម្លៃគិតរឿងក្មេងចាស់វិញ នេះហើយរលកក្រោយធាក់រលកមុននោះ សូមអបអរសាទរទំពាំងស្នងឬស្សីចេះតែងបទឲ្យគេច្រៀងបាននោះ”៕