ស្ត្រីកម្មការិនីម្នាក់ នៅរោចចក្រ ថប ស៊ីលវើរ លីមីធីត ស្ថិតនៅក្នុង ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានលើកឡើងថា នាងត្រូវបានមន្ទីរពេទ្យបង្អែក ខេត្តកំពង់ចាម បដិសេធ.មិន.ទទួលឱ្យសម្រាល.កូនឡើយ ថ្វីត្បិតនាងកំពុងស្ថិត.ក្នុងស្ថានភាព.បែ.ក.ទឹកភ្លោះ.និងកំពុងឈឺ.ពោះខ្លាំងយ៉ាងណាក្ដី។
គ្រូពេទ្យនៅខេត្តកំពង់ចាមបាន.ដេញនាងឱ្យទៅសម្រាលកូននៅក្នុងខេត្តត្បូងឃ្មុំ.ដែលជាខេត្តរបស់.នាងវិញ និងអះអាងថា មន្ទីរពេទ្យខេត្តកំពង់ចាម.មិនអាចទទួល.ពលរដ្ឋមក.ពីខេត្តផ្សេងឱ្យស.ម្រាល.កូនឡើយ។
លោកស្រី ញឹម ផល្លា អាយុ២៧ឆ្នាំ និងជាកម្មការិនីរោងចក្រ ថប ស៊ីលវើរ បានប្រាប់សារព័ត៌មានខ្មែរ.ណាស់នៅថ្ងៃទី.២៤ឧសភានេះថា កាលពីថ្ងៃទី១៣.ឧសភាលោកស្រីបានឈឺពោះ.និងបែ.ក.ទឹកភ្លើង.សម្រាលកូនទី២ និងបានធ្វើដំណើរ.ទៅសម្រាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម។
ទោះជាយ៉ាងណា លោកស្រីថា ក្រោយពីបំពេញ.បែបបទរួច និងដឹងថាលោកស្រីមិនមែន.ជាប្រជាពលរដ្ឋរស់នៅ.ខេត្តកំពង់ចាម គឺគ្រូពេទ្យនៅខេត្តកំពង់ចាម.បានដេញនាង.ឱ្យត្រឡប់ទៅសម្រាលកូន.នៅខេត្តត្បូងឃ្មុំ.ដែលជាកំណើតរបស់នាងវិញ។
កម្មការិនីរូបនេះចាត់ទុក.ទង្វើរបស់គ្រូពេទ្យខេត្តកំពង់ចាម ថាជាការធ្វើឱ្យប៉ះពាល់.ផ្លូវចិត្តរបស់នាង។ លោកស្រីថ្លែងដូច្នេះថា៖« គេសួរខ្ញុំថាខ្ញុំអ្នកនៅឯណាវិញ ហើយខ្ញុំក៏ឆ្លើយថា ខ្ញុំអ្នកនៅ.អូររាំងឪ ហើយគេឆ្លើយមកថា អ្នកនៅ.អូររាំងឪ.ទៅមើលនៅខេត្ត.ត្បូងឃ្មុំវិញបង ព្រោះអ្នកកំពង់ចាម.គេអត់ទទួលទេ ដោយគេឱ្យទៅមើលតាម.ខេត្ត អ្នកនៅខេត្តណាទៅមើលនៅខេត្តនោះវិញ»។
លោកស្រី ញឹម ផល្លា បញ្ជាក់ទៀតថា ក្រោយពេលមានការ.ដេញចេ.ញពីមន្ទីរពេទ្យខេត្តកំពង់ចាម និងស្រប.ពេលកំពុងឈឺពោះខ្លាំងផងនោះ នាងបានសម្រេច.ទៅសម្រាលកូននៅគ្លីនិក.ឯកជនវិញ ក្នុងខេត្តកំពង់ចាម.ដដែល ប៉ុន្តែការសម្រាលកូននៅគ្លីនិកឯកជននេះ គឺត្រូវចំណាយ.លុយអស់ច្រើន។
សារព័ត៌មានខ្មែរណាស់.មិនអាចសុំការបញ្ចាក់ពីលោក គឹមសួរ ភីរុណ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាម.បាននោះទេ ដោយលោកអះអាងថារវល់និង.បិទទូរស័ព្ទតែម្ដង ខណៈលោកស្រី ឱ វណ្ណឌីន មន្រ្តីនាំពាក្យក្រសួង.សុខាភិបាលមិន.បានលើកទូរសព្ទ។
លោក ប៉ាវ ស៊ីណា ប្រធានសហភាពចលនា.កម្មករកម្ពុជា បានចាត់ទុកការសម្រេចរបស់.គ្រូពេទ្យខេត្តកំពង់ចាម.ដែលមិនព្រមទទួលឱ្យស្រ្ដីកំពុងបែ.កទឹកភ្លោះនិងស្ថិតក្នុងហានិភ័.យ.មាន.គ្រោះ.ថ្នា.ក់.ដល់ជីវិតឱ្យសម្រាលកូននេះ ថាជាទង្វើអមនុស្សធម៌ជាទីបំផុតមួយ។
លោកថា៖«បើយើងនិយាយពីតួនាទីពេទ្យ គឺត្រូវស.ង្រ្គោះជីវិតមនុស្សមុនគេ សូម្បីបុគ្គលនោះមានក្រ មកពីខាងណា ទិដ្ឋភាពបែបណា មានបញ្ហាអ្វីក៏ដោយ ក៏ត្រូវតែស.ង្រ្គោះជីវិតគេមុនគេ។ មួយវិញទៀត ស្រ្តីនេះគាត់មាន.បណ្ណ ប.ស.ស ដែលមន្ទីរពេទ្យមិនថារដ្ឋឬឯកជនទេ គឺត្រូវតែទទួលព្យាបាលគាត់»។
លោកបន្ថែមថា វាបង្ហាញពីចេតនារើសអើង ដោយសារបានប្រើប្រាស់ពាក្យសម្ដីថា មកពីខេត្តណា ទៅព្យាបាល.ឬទៅសម្រាលនៅខេត្តនោះវិញ។ លោកថា គ្មានការ.ទទួលខុសត្រូវពីគ្រូពេទ្យនេះ គឺជារឿងមិនគួរកើត.មានចំពោះកម្មករ ជាពិសេស.លើប្រជាពលរដ្ឋខ្មែរតែម្ដង។ លោកបាន.ស្នើរឱ្យប្រធានមន្ទីរសុខាភិបាល.ខេត្តត្រូវពិនិត្យបញ្ហានេះឡើងវិញ។
ចំណែកលោកស្រី ចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR)យល់ឃើញថា ទង្វើរបស់គ្រូពេទ្យខេត្តកំពង់ចាមនេះ គឺអនុវត្តប្រាសចាក.ពីវិជ្ជាជីវៈជាគ្រូពេទ្យហើយ។
លោកស្រីថា៖«ចំពោះការសម្រាលកូននេះ សុខភាពមាតានិងទារកគឺសំខាន់ណាស់ ត្រូវតែធ្វើយ៉ាងម៉េចក្នុង.ការឱ្យពួកគាត់អាចសម្រាលបានប្រកប.ដោយសុវត្តិភាព។ ដូច្នេះ! ទាមទារឱ្យមានការយក.ចិត្តទុកដាក់បន្ថែមទៀត ដែលជាបទ.ពិសោធន៍ឃើញកន្លងមក ស្រ្តីប្រ.ឈមនឹង.បញ្ហាទាំងអស់នេះ និងគួរតែមានវិធានការ.ចាំបាច់ណា.មួយជាបន្ទាន់»។
លោកស្រី ចក់ សុភាព បន្ថែមទៀតថា ជារឿយៗ អ្នកជំងឺត្រូវបានគេលើកទឹក.ចិត្តឱ្យទៅទទួលសេវាព្យាបាល.នៅតាមមន្ទីរពេទ្យដែលនៅជិតខ្លួនបំផុត ដើម្បីរក្សា.អាយុជីវិត ហើយប្រសិនបើមានការកំណត់.ថ្មីខុសពីនេះ វាមិនមែនជា.គោលការណ៍ត្រឹមត្រូវនោះទេ៕