អាជ្ញាធរសង្កាត់ ស្ទឹងមានជ័យទី១ បានប្រកាស ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ រកឃើញ អ្នកវិជ្ជមានចំនួន ០២នាក់ថ្មីទៀត នៅទីតាំងចាស់ ដែលជាអគារ បន្ទប់ ជួលមួយ ស្ថិតនៅផ្លូវ២១៧ ភូមិទ្រា សង្កាត់ស្ទឹង មានជ័យទី១ ខណ្ឌមានជ័យ ។
បើតាមអាជ្ញាធរ សង្កាត់ស្ទឹងមានជ័យ បានក្រើន រំលឹកដល់ពលរដ្ឋ សូមបង្កើន ការប្រុងប្រយ័ត្ន ព្រោះថា ទីតាំងចាស់ ខាងលើនេះអាជ្ញាធរ រកឃើញអ្នក ឆ្លងកូវីដជា បន្តបន្ទាប់ ហើយទើបនឹងមានអ្នកជាសះស្បើយ ត្រឡប់មកដ ល់បន្ទប់ជួលវិញ ឥឡូវមានអ្នកឆ្លងថ្មី ២នាក់ប្តីប្រពន្ធ ។ សូមកុំភ្លេចកូវីដ-១៩ ត្រូវចូលរួមអនុវត្តវិធាន ការសុខាភិបាល៣កុំ ៣ការពារ ទាំងអស់គ្នា ៕