ពលរដ្ឋប្រមាណ ៤០០នាក់នៅរដ្ឋ Karnataka បាននាំគ្នាទៅចូលរួមពិធី បុណ្យខ្មោច សត្វសេះ ១ក្បាល ស្ថិតនៅ ស្រុក Belagavi នាថ្ងៃទី ២៤ខែឧសភា មិនខ្វល់ពីច្បាប់ ហាម ប្រាម ទប់ស្កាត់ការ ឆ្លងកូវីដ-១៩អ្វីនោះ ទេ។
មន្ត្រីប៉ូលិសក្នុង តំបន់បានឱ្យដឹងថា «មានសត្វសេះ មួយក្បាលងា ប់ ដែលជា សេះត្រូវបាន ពលរដ្ឋក្នុងភូមិ Mastmaradi គោរពបូជា ចាត់ទុកថា «ព្រះផ្តល់សំណាង»ដល់ពលរដ្ឋក្នុងភូមិ ហើយបានធ្វើបុណ្យ បូ ជាត្រឹមត្រូវតាម បែបសាសនា។ អ្នកភូមិ ត្រូវបានក ម្លាំងប៉ូលិស ចាប់ឱ្យធ្វើចត្តាឡីស័ក ទាំងអស់រយៈពេល ១៤ថ្ងៃ ដោយបានយក សំណាកទៅធ្វើ តេស្តផងដែរ។ ប៉ូលិសបានឱ្យដឹងថា «មិនមានអ្នកណាម្នាក់ អនុញ្ញាតឲ្យចេញ ចូលក្នុងភូមិ នេះឡើយ»។
តាមរូបភាព ដែលសារព័ត៌មាន ANI បានផ្សាយថា ពលរដ្ឋដែលចូលរួមបុណ្យ ខ្មោច សត្វសេះយ៉ាង ច្រើនកុះករ មិនគោរព វិធានការទប់ ស្កាត់ កូវីដ-១៩អ្វីឡើយ។តាមសារ ព័ត៌មាន Times of India បានផ្សាយថា សត្វសេះ ត្រូវបាន បញ្ជូនទៅកាន់ ភូមិ Mastmaradi ហើយត្រូវ បានពលរដ្ឋគោរពដូចជា
ព្រះនាំ សំណាង ប៉ុន្តែមិនដឹងពីមូលហេតុអ្វី បានជាសត្វសេះ នោះងា.ប់.ឡើយនៅថ្ងៃទី ២៣ខែឧសភា។ ពលរដ្ឋខ្លាចនាំរឿងអាក្រក់ដល់ភូមិទើបនាំគ្នារៀបចំធ្វើបុណ្យឱ្យ។នៅក្នុងរដ្ឋ Karnataka បានរកឃើញករណី ឆ្លងកូវីដ-១៩ ដល់ទៅជាង ២៥ពាន់នាក់ក្នុងពេល ២៤ម៉ោង សរុបអ្នកឆ្លង ក្នុងរដ្ឋនេះមានជាង ៤៧៣ពាន់នាក់ និងស្លា.ប់ជាង ២៥ពាន់នាក់។
នៅក្នុងរយៈពេល ២៤ម៉ោងមុននេះ អ្នកជំងឺ COVID-19 រហូតដល់ទៅ ៤,៤៥៥នាក់ទៀតបានស្លា.ប់នៅទូទាំង.ប្រទេស និងមនុស្ស ២២២,៨៣៥នាក់ទៀតឆ្លង។សរុបកើនដល់ជាង ២៦,៧៥២,០០០នាក់ ក្នុងនោះមានអ្នកស្លា.ប់សរុប ៣០៣,៧៥១នាក់ និងជាសះស្បើយឡើងវិញជាង ២៣,៧លាននាក់៕