ថ្ងៃទី ២៥ ខែឧសភា នេះ ករណីអ្នកនាង ដេនីក្វាន់ ទម្លាយរឿងសណ្ឋាគារ មួយ នៅកំពង់សោម កំពុងក្លាយ ជាប្រធាន បទក្ដៅ នៅលើបណ្ដាញ សង្គមហ្វេសប៊ុក ។
នៅក្នុងសារ របស់តារាស្រី និងជាអ្នកជំនួញរូបនេះ បានបញ្ជាក់ ឲ្យឃើញថា ម្ចាស់សណ្ឋាគារខាង លើបាន ប ង្កប់កាមេរ៉ា ក្នុងបន្ទប់ដេករបស់ អ្នកនាង និងគ្រប់បន្ទប់ទាំង អស់របស់ ភ្ញៀវ ។ រឿងនេះបានកើតឡើងចំពោះ នាងតាំង តែ ពីខែ១០ ឆ្នាំ២០២០ មកម្ល៉េះ
បន្តែរូបនាងពុំដែល ទម្លាយឡើយ ព្រោះរង់ចាំដំ ណោះស្រាយពីម្ចាស់សណ្ឋាគារ ប៉ុន្តែពេលនេះ អ្នកនាងពុំបានទ ទួលភាពយុត្តិធម៌ក្នុងនាមជាស្ត្រីខ្មែរឡើយ ដោយទទួលបាន សំណងតែ ១ម៉ឺនដុល្លារប៉ុណ្ណោះពីម្ចាស់ទីតាំង ។
ទាក់ទងនឹងករណី ប.ង្កប់កាមេរ៉ាក្នុងបន្ទប់ផ្ទះសំណាក់ សណ្ឋាគារ បន្ទប់ ផ្លាស់ប្ដូរសម្លៀកបំពាក់ ឬបន្ទប់ ទឹកសាធារណៈ ដែលស្រដៀងគ្នានេះ នៅអាស៊ីយើង គឺប្រទេសកូរ៉េ ខាងត្បូង ជាប់ចំណាត់ ថ្នាក់ខ្ពស់ ជាងគេ ។
កាលពីពាក់ កណ្តាលឆ្នាំ២០១៨ ស្ត្រីរាប់ពាន់នាក់ នៅកូរ៉េខាងត្បូង នាំគ្នាធ្វើយុទ្ធនាការ ប្រ.ឆាំងការលួច.ប.ង្កប់.កាមរ៉ារបស់ពួកជ.ន.កំហូច ប.ង្ខំឲ្យរដ្ឋាភិបាល.ចេញវិធានការទ.ប់ស្កាត់ ។
របាយការណ៍បញ្ជាក់ថា ក្នុងឆ្នាំ២០១៧ មានករណីលួចប.ង្កប់កាមរ៉ាថត.សកម្មភាពស្ត្រីដោយ.ខុសច្បាប់ចំនួន.៦៤៧០ករណី បើប្រៀបធៀបកាលពី.ឆ្នាំ២០១២ មាន.២៤១២ករណី ។
រដ្ឋាភិបាលកូរ៉េបាន.ចំណាយទឹកប្រាក់៤.៥លានដុល្លារដល់.នគរបាលថ្នាក់មូលដ្ឋាន.ដើម្បីល្បាត ត្រួតពិនិត្យទប់.ស្កាត់.ទង្វើរបស់ក្រុមជនខិលខូចលួ.ច.ប.ង្កប់កាមរ៉ាតាមច្រកល្ហក.ដើម្បីថតរូប.អា.ក្រា.ត.របស់ស្ត្រីពេលចូល.បន្ទប់.ទឹក ឬបន្ទប់.ផ្លាស់ប្តូរសម្លៀកបំ.ពាក់ជាដើម ។
យ៉ាងណាក៏.ដោយ បើប្រៀបធៀប.នៅកម្ពុជា ករណីដូចនេះ ហាក់ដូចជា.កម្រកើត.មានខ្លាំងណាស់ ចុះបើសិនជា.ចាប់បាន និងមានភ័ស្ដុតាង.គ្រប់គ្រាន់ ដូចរឿងអ្នកនាង ដេនីក្វាន់ នេះហើយ តើអ្នកប្រព្រឹត្តិអាច.នឹងប្រ.ឈមមុខច្បាប់ កម្រិតណា? សូមមន្ត្រីពាក់ព័ន្ធ និងអ្នកច្បាប់ ជួយពន្យល់ដើម្បីឲ្យមហាជន បានដឹង.ច្បាស់ផងចុះ ៕