នៅថ្ងៃទី២៥ ខែឧសភា ពេលវេលានៅអាមេរិក អតីតប្រធានាធិបតីដូណាល់ ត្រាំ បានបញ្ជាក់ថា កូវីដ-១៩ មានប្រភព មកពីទីក្រុងវូហាន ប្រទេសចិន។
លោកត្រាំ បញ្ជាក់ថា «ពេលនេះមនុស្សគ្រប់រូប បានទទួលស្គាល់ថា ខ្ញុំនិយាយត្រូវ ដែលបញ្ជាក់ថា កូវីដ-១៩ មានប្រភព មកពីទីក្រុងវូហាន ហើយពេលខ្លះ ខ្ញុំហៅវីរុសនេះ ថាជាវីរុសចិន។ ចំពោះខ្ញុំ តាំងពីពេលដំបូង ដែលបញ្ជាក់អំពីរឿងនេះ ហើយវាជាការណ៍ពិត ប៉ុន្តែខ្ញុំទទួលរងការរិះគន់ យ៉ាងខ្លាំង។ នៅពេលនេះ មនុស្សគ្រប់រូបដឹងថាខ្ញុំនិយាយត្រូវ»។
ការលើកឡើងខាងលើរបស់ អតីតប្រធានាធិបតីដូណាល់ ត្រាំ គឺក្រោយពេលរដ្ឋាភិបាល របស់ប្រធានាធិបតីបៃឌិន បានអំពាវនាវ ដល់អង្គការសុខភាពពិភពលោក បើកការស្រាវជ្រាវដោយ បើកចំហពីប្រភពវីរុសកូវីដ-១៩ ដោយ តម្លាភាព ពឹងផ្អែកទៅលើបច្ចេកវិទ្យាសាស្ត្រ។ អាមេរិក បានស្នើឲ្យអង្គការ WHO ស្រាវជ្រាវជាលើកទីពីរ ពីប្រភពកូវីដ-១៩ ក្រោយពីមានទ្រិឹស្តីជាច្រើនលើកឡើងថា កូវីដ-១៩ បែក ធ្លាយចេញ ពីមន្ទីរពិសោធន៍របស់ចិន នៅទីក្រុងវូហាន។
រដ្ឋមន្ត្រីក្រសួង សុខាភិបាល លោក Xavier Becerra បានលើកឡើងថា «ដំណាក់កាលទីពីរនៃ ការស្រាវជ្រាវពីប្រភព កូវីដ- ១៩ត្រូវតែធ្វើ ឡើងប្រកប ដោយត ម្លាភាព ពឹងផ្អែកទៅលើមូលដ្ឋាន វិទ្យាសាស្ត្រ ដោយ ផ្តល់សិទ្ធិដល់ ក្រុមអ្នក ជំនាញ ក្នុងការស្រាវជ្រាវ ដោយ ឯករាជ្យ»។
នៅពេលកាន់ តំណែងជាប្រធានាធិបតី លោក ត្រាំ បានទ ម្លាក់កំហុស ទៅលើចិន ស្តីពីការឆ្លងរាលដាល កូវីដ-១៩។ លោកបានចោទ ប្រកាន់ ទីក្រុងប៉េកាំង ថា ប.ង្កឲ្យមានការឆ្លងរាលដាល កូវីដ-១៩ជាសាកល ។ លោកត្រាំលើក ឡើងថា ទ្រិឹស្តីស្តីពីការបែ.កធ្លាយ កូវីដ-១៩ ពីមន្ទីរពិសោធន៍.របស់ចិន គឺអាចជា.ការណ៍ពិត៕