នៅរោង ចក្រតម្លើងកង់ អេ អេន ជេខេមបូឌា (A and J) តំបន់សេដ្ឋកិច្ចពិសេស តាយ សេង ក្រុងបាវិត ខេត្តស្វាយរៀង បានផ្ទុះការឆ្លង រីករាលដាលកូវីដ-១៩ ហើយអាជ្ញាធរ សម្រេចធ្វើ តេស្តកម្មករ ប្រមាណជិត ១ពាន់នាក់ ក្នុងនោះ រកឃើញ ជំហានដំបូងជិត៦០នាក់
ស្រាប់តែ ក្រុមកម្មករ កម្មការិនី នាំគ្នាស.ម្រុក រត់ចេញពីកន្លែងយកសំណាក ដោយភ័ យខ្លាច ខ្លួនកើតជំងឺកូវីដ-១៩។ការនាំគ្នាស ម្រុកចេញនេះគឺជាទង្វើមិនត្រឹមត្រូវទាល់តែសោះ ដោយពួកគាត់មិនព្រមសហការជាមួយអាជ្ញាធរ និងមន្ដ្រីសុខាភិបាល ដើម្បីយកសំណាករកជំងឺកូវីដ-១៩ ទៅវិញ។ សកម្មភាពនេះក៏ផ្ទុយពី ច្បាប់ផងដែរ ក្នុងករណីពួកគេ មិនព្រម សហការអាជ្ញាធរ និងសមត្ថកិច្ច នឹងប្រើប្រាស់ វិធានការ ច្បាប់ជាធរមាន។
#រដ្ឋបាលខេត្តស្វាយរៀង សូមអំពាវនាវ ដល់បងប្អូនកម្មករ កម្មការិនី ប្រជាពលរដ្ឋ អ្នកបើក បររថយន្តដឹកកម្មករ ទាំងអស់ជ្រាបថា វេលាម៉ោង ៣៖៥០នាទី នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ កម្មករ-កម្មការិនី រោងចក្រ តម្លើងទោ ចក្រយាន អេ អេន ជេ (ខេមបូឌា) នៅក្នុងតំបន់ សេដ្ឋកិច្ចពិសេស តាយ សេង ១ ស្ថិតនៅ ភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដែលបាន ត្រឡប់ទៅ លំនៅដ្ឋានវិញ នាល្ងាចនេះ សូមធ្វើចត្តាឡីស័កតាមដាន សុខភាពរបស់ ខ្លួនឱ្យបាន ខ្ជាប់ខ្ជួន។
ប្រសិនបើមានរោគ សញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ ស.ង្ស័យ សូម.មេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ #កូវីដ-១៩ (#COVID-19) ដែលមានទីតាំងនៅជិតផ្ទះ ឬផ្ដល់ព័ត៌មាន.ទៅអាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនងមកក្រុមការងារ.ស្រាវជ្រាវ និងតាមដានបុគ្គលស.ង្ស័.យ.ថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត?044 712 522 ឬ 097 503 4567 ដើម្បីមានវិធាន.ការបន្ត ។
សម្រាប់.អ្នកដែល.គ្មានរោគសញ្ញា សូមដាក់ខ្លួន.ដា.ច់ដោយឡែក និងតាមដានសុខភាព.របស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបាន.ប៉ះពាល់ ឬទៅទីកន្លែងនោះ៕