លោកអភិបាល ខេត្តស្វាយរៀងបានបដិសេធថា រូបភាពវិដេអូ ដែលប្រព័ន្ធសារព័ត៌មាន មួយចំនួន បានផ្សព្វផ្សាយថា អាជ្ញាធរធ្វើតេស្ដកម្មករ ប្រមាណ មួយ ពាន់នាក់នៅ រោងចក្រមួយក្នុង ខេត្តស្វាយរៀង រកឃើញវិជ្ជមាន កូវីដ១៩ ជិត៦០នាក់ ស្រាប់តែកម្មករនាំគ្នា សម្រុកចេញពី កន្លែងយក សំណាក គឺមិនមែនជាការពិតទេ។
លោក ម៉ែន វិបុល អភិបាល ខេត្តស្វាយរៀងបាន បញ្ជាក់ប្រាប់រស្មីកម្ពុជានៅ ព្រលប់ថ្ងៃទី២៦ខែឧសភានេះថា ក្រុមគ្រូពេទ្យ បានយកសំណាកកម្មករនៅ រោងចក្រ អេ អេន ជេខេមបូឌា (A and J) តំបន់សេដ្ឋ កិច្ចពិសេស តាយ សេង ក្រុងបាវិត ខេត្តស្វាយរៀង ចំនួន ១០៨នាក់ ដោយក្នុងនោះ រកឃើញ ៥៤នាក់ មានវិជ្ជមានកូវីដ១៩ និងដឹកយក ទៅព្យាបាលភ្លាម។
លោកបាន បញ្ជាក់ថា “អ្នកនាំគ្នារត់នៅ រោងចក្រផ្សេងទេ។ គាត់ឃើញ គេយកសំណាក គាត់ស្មានថាយក សំណាក ពួកគាត់ទៀត ហើយគាប់ ជួនដ ល់ម៉ោងគាត់ ចេញពីធ្វើការផង ក៏នាំគ្នា សម្រុកចេញមក ខាងក្រៅ ហើយវាច្រឡំចឹងទេ។ មុខ សញ្ញាដែលយើងយក គឺតែពីរ អគារនៅរោងចក្រ អេ អេន ជេ មិនបាន ២០០នាក់ផង ហើយអគារ មិនពាក់ព័ន្ធនឹង កូវីដយើងទៅយកធ្វើអី។លោកបន្តថាឃើញអ្នកសារព័ត៌មានចុះផ្សាយអ៊ីចឹង ខ្ញុំកំពុងតែឆ្ងល់ ឲ្យរដ្ឋបាល ខេត្ត ធ្វើលិខិត បំភ្លឺវិញ”៕ប្រភព៖ រស្មីកម្ពជា