លោក ឃួង ស្រេង អភិបាលរាជធានី ភ្នំពេញ បានចេញសេចក្ដី សម្រេចថ្មី បន្ថែមទៀត នៅយប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ នេះ ដោយកំណត់ផ្នែកខ្លះ នៃភូមិផ្សារតូច នៃស ង្កាត់ទួល សង្កែទី១ ខណ្ឌឫស្សីកែវ និងផ្នែកខ្លះ នៃភូមិព្រៃទា១ នៃសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ដោយមាន អត្រាការ ឆ្លងកើនឡើងថ្មី ជា «តំបន់លឿងទុំ»។ នេះបើតាម សេចក្ដីសម្រេចដែល បណ្ដាញ ព័ត៌មាន Fresh News ទទួលបាន។
ប្រការ១ នៃសេចក្ដី សម្រេចនេះ បានកំណត់យ៉ាង ដូច្នេះថា «ត្រូវបានកំណត់ ផ្នែកខ្លះ នៃភូមិផ្សារតូច នៃសង្កាត់ ទួលសង្កែទី១ ខណ្ឌឫស្សីកែវ និងផ្នែកខ្លះ នៃភូមិព្រៃទា១ នៃសង្កាត់ចោមចៅ ទី៣ ខណ្ឌពោធិ៍សែនជ័យ ដែលមាន អត្រាការឆ្លង កើន ឡើងថ្មីជា តំបន់ លឿងទុំ សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពី ម៉ោងសូន្យ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ រហូតដល់ ថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ២០២១ ដើម្បីទ ប់ ស្កា ត់ ការឆ្លង រាលដាល នៃជំងឺកូវីដ១៩»។
ជាមួយ គ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បាន ប ង្ហាញផែនទី នៃការកំណត់ ភូមិសាស្ដ្រខាងលើជា «តំបន់លឿងទុំ» ដែល ភ្ជាប់ជាមួយ សេចក្ដី សម្រេចនេះ ផងដែរ។
សូមជម្រាបថា ការសម្រេច ដាក់បន្ថែម តំបន់លឿងទុំ របស់រដ្ឋបាល រាជធានីភ្នំពេញនេះ ធ្វើឡើងបន្ទាប់ ពីរកឃើញថា អត្រាអ្នកឆ្លង ជំងឺកូវីដ១៩ ប៉ុន្មានថ្ងៃចុង ក្រោយនេះ ហាក់មានការ កើន ឡើងវិញ៕