អភិបាលក្រុង ភ្នំពេញ លោក ឃួង ស្រេង បានដាក់បទ បញ្ជាឲ្យអាជា្ញធ រក្នុងក្រុង ទាំងមូលពិនិត្យ និង រឹតប ន្តឹង ឡើងវិញជុំវិញការចរាចរណ៍ ឬការបិទខ្ទប់ ក្នុងតំបន់ដែល ពាក់ព័ន្ធ ។
បន្ទាប់ពី អត្រាឆ្លងកូវីដ១៩ ហាក់មាន កំណើនខ្ពស់គួរឱ្យ កត់សម្គាល់ ជាពិសេសក្នុងទឹកដីរា ជធានីភ្នំពេញ រហូតថ្មីៗនេះអាជ្ញាធរ ពាក់ព័ន្ធបាន សម្រេច បិទខ្ទប់ តំបន់មួយចំនួន ក្នុងទឹកដីខណ្ឌចំនួន ៤ និង បញ្ជាឱ្យអាជ្ញាធរចាត់វិធាន ការឲ្យបានម៉ឺងម៉ាត់ បំផុត ចំពោះទីតាំងទាំងនោះ ដើម្បីការពារ កុំឱ្យមានការឆ្លង រីករាលដាលខ្លាំង ឡើងវិញម្តងទៀត ។
បើតាម លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ថ្លែងនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ ក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសម្លេង (Video Conference) ជាមួយអភិបាល ខណ្ឌទាំង១៤ នៅសាលារាជធានីភ្នំពេញ លោកបាន បញ្ជាក់ថា តំបន់ ដែលផ្ទុះឡើងវិញ នូវជំងឺកូវីដ-១៩ជាថ្មីនេះ
មានមួយផ្នែកខ្លះ នៃខណ្ឌសែនសុខ, នៅសហគមន៍ AB ភូមិផ្សារតូច ក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ, ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ និងនៅភូមិឬស្សី ឬស្សីទី២ ឬស្សីទី៣ សង្កាត់ស្ទឹងមានជ័យទី២ និងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យជាដើម ៕