ក្រុមគ្រួសារយុវតី ដែលបានស្លា.ប់ ដោយសារ.ជំងឺកូវីដ១៩ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ បានមកទទួល.ធាតុកូនស្រីរបស់ពួកគាត់.ហើយ គឺនៅមន្ទីរពេទ្យ.មិត្តភាពខ្មែរ-សូវៀត ។
យុវតីដែល.បានស្លា.ប់ ដោយសារ.ជំងឺកូវីដខាងលើ ឈ្មោះ ភិន ស្រីណូ ហៅ សុដាលីន ភេទស្រី អាយុ ១៧ឆ្នាំ មុខរបរ សិស្ស ស្រុកកំណើតនៅភូមិកណ្ដាល ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មានឪពុកឈ្មោះ ភិន ទិត អាយុ ៤៧ ឆ្នាំ មុខរបរ កម្មករ ស្រុកកំណើតភូមិម្លង់សាទ្បី ឃុំកំពង់ម៉ា ស្រុកកំពង់ម៉ា ខេត្តព្រៃវែង
និងម្ដាយឈ្មោះ ខេប គីមស៊ាន អាយុ ៤២ ឆ្នាំ មុខរបរ កម្មករ ស្រុកកំណើត នៅភូមិកណ្ដាល ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ បច្ចុប្បន្នអ្នកទាំងបី ស្នាក់នៅភូមិលំជ័រ ឃុំកាតែ ស្រុកអូរយ៉ាដាវ ខេត្តរតន:គីរី។តាមការបញ្ជាក់ពីខាង.ក្រុមគ្រួសារយុវតីនេះ បានឲ្យដឹងថា ធាតុកូនស្រីរបស់គាត់ នឹងត្រូវនាំយកទៅធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើត.នាថ្ងៃស្អែក។
សូមជម្រាបថា កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ ២០២១ យុវតីខាងលើ ត្រូវបានឪពុកម្ដាយ បញ្ជូនពីខេត្តរតនគិរី.ទៅភ្នំពេញ មកកាន់មន្ទីរពេទ្យព្រះកេតុមាលា ដើម្បីសម្រាកព្យាបាលជំងឺ ក្នុងសភាពធ្ង.ន់.ធ្ងរស.ង្គ្រោះ.បន្ទាន់ អស់រយ:ពេល ១ខែ ដោយនាងមានជំងឺដូចជា រលាក.ស្រោម.ខួរក្បាល តម្រង់នោម និងទឹកនោមផ្អែម ប៉ុន្តែនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ កូន.របស់គាត់ ត្រូវបាន.រកឃើញវិជ្ជមានកូវីដ១៩ ដោយបានឆ្លងពី.អ្នកជំងឺ ដែលបាន.មកសម្រាល.ព្យាបាល នៅក្នុងមន្ទីរ.ពេទ្យជាមួយគ្នា។
បន្ទាប់មក.ក៏ត្រូវបាន.គេបញ្ជូនចេញ.ពីមន្ទីរពេទ្យព្រះកេតុមាលា ខណ:ដែលឪពុកម្ដាយ.របស់យុវតី ត្រូវបានបញ្ជូន ទៅធ្វើចតាទ្បីស័ក នៅមណ្ឌលសុខភាពព្រែកព្នៅ ។ ដោយសារបាត់ដំណឹង.កូនស្រី មិនដឹងសុខទុក្ខ.យ៉ាងណានោះ ទើបបន្ទាប់.ពីពួកគាត់ បានចេញ.ពីធ្វើចតាទ្បីស័ក ក៏នាំគ្នាស្វែងកូនស្រី តាមមន្ទីរពេទ្យនានា នៅរាជធានីភ្នំពេញ
ព្រមទាំងបាន.ប្រកាសស្វែងរកដំណឹងកូនស្រី តាម.បណ្ដាញសង្គមហ្វេសប៊ុកផងដែរ ហើយក្រោយមកក៏ទទួល បានដំណឹង.អំពីកូនស្រីរបស់.ពួកគាត់ ពីខាងមន្ទីរពេទ្យ បានបញ្ជាក់ថា នាងបានស្លា.ប់.បា.ត់.ប.ង់.ជី.វិត ហើយដោយសារពុំឃើញមានសាច់ញាតិ ទាក់ទងសួរនាំ ឯ.ស.ព.មិនអាចទុកយូរបានទ្បើយ ខាងក្រុមគ្រូពេទ្យ ក៏សម្រេចយកទៅបូ.ជា.នៅខេត្តកំពង់ស្ពឺ រួចយកធាតុ.មករក្សាទុកនៅមន្ទីរពេទ្យ ដើម្បីរង់ចាំ.សាច់ញាតិមកទទួល.យកទៅធ្វើបុណ្យ.តាមប្រពៃណី។
ក្រោយទទួលដំណឹងនេះភ្លាមៗ ក្រុមគ្រួសារសាច់.ញាតិយុវតីនេះ បានទំនាក់ទំនងទៅកាន់គ្រូពេទ្យ ដើម្បីមកទទួលយក.ធា.តុកូនស្រីរបស់ពួកគាត់ យកទៅធ្វើបុណ្យ ដោយ.អារម្មណ៍ស្ងាប់ចិត្ត ហើយក៏បាន.អរគុណចំពោះគ្រូពេទ្យ សម្រាប់.ការផ្ដល់.ដំណឹង និងរក្សាទុក.ធាតុកូនស្រីរបស់ពួកគាត់.ផងដែរ៕