លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានធ្វើការបកស្រាយថា កម្មករ-កម្មការិនី ជាច្រើនរូបនាំ គ្នាសម្រុកចេញ ពីកន្លែងធ្វើការងាររបស់ខ្លួន កាលពីល្ងាច ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ដោយសារ មកពីពួកគាត់ យល់ច្រឡំស្មាន ថា ក្រុមគ្រូពេទ្យមកយក សំណាក ពួកគាត់ ក្រោយរោង ចក្រក្បែរនោះ មានកម្មករ ឆ្លងជំងឺកូវីដ១៩ ។
អភិបាលខេត្តស្វាយរៀង បន្ដថា ការសម្រុកចេញពីកន្លែង ការងារនោះ ក៏ស្របពេលពួកគាត់ ដល់ម៉ោងចេញពីធ្វើការ។កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ មានកម្មករ-កម្មការិនី ជាច្រើនរយនាក់ បាននាំគ្នា សម្រុកចេញពីរោង ចក្រមួយ កន្លែង ស្ថិតនៅតំបន់ សេដ្ឋកិច្ចពិសេស តាយសេង ក្រុងបាវិត ខេត្តស្វាយរៀង បន្ទាប់ពីក្រុមគ្រូពេទ្យ រកឃើញ កម្មកររោង ចក្រ អេ អេន ជេ ខេមបូឌា (A and J) ចំនួន៥ ៤នាក់ មានវិជ្ជមាន កូវីដ១៩។
លោក ម៉ែន វិបុល ប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១នេះថា ក្រុមគ្រូពេទ្យ ទៅយក សំណាកកម្មករនៅ រោងចក្រ A and J ក្នុងតំបន់ សេដ្ឋកិច្ចពិសេស តាយសេង ក្រុងបាវិត ខេត្តស្វាយរៀង ចំនួន ១០៨នាក់ ហើយរកឃើញអ្នក វិជ្ជមានកូវីដ១៩ ចំនួន ៥៤នាក់ ក្រោយមកក្រុមគ្រូពេទ្យ ក៏បានដឹកយក ទៅព្យាបាលភ្លាមៗ ផងដែរ។
លោកឲ្យដឹងទៀតថា កម្មករ-កម្មការិនី នាំគ្នាសម្រុកចេញពី កន្លែងធ្វើការងារនោះ មិនមែន រោងចក្រ A and J ឡើយ គឺពួកគាត់នៅរោងចក្រផ្សេងគ្នា គ្រាន់តែស្ថិត នៅក្បែរនោះដែរ។
អភិបាល ខេត្តស្វាយរៀង លោក ម៉ែន វិបុល បានបញ្ជាក់ថា «ពួកគាត់ យល់ច្រឡំ ព្រោះគ្រូពេទ្យយក សំណាក តែរោងចក្រ A and J ហើយរោងចក្រផ្សេងទៀត មិនយក សំណាកឡើយ ពួកគាត់យល់ ច្រឡំថា ស្មានគេយក សំណាក ពួកគាត់ទៀត ហើយ ស្របពេលដល់ម៉ោង ពួកគាត់ ចេញពី ធ្វើការងារដែរ»៕