ទំនិញ និងសាច់បង្កក ចំនួន ៣៥កុងតឺន័រ ដែលនាំចូល ពីប្រទេសឥណ្ឌា និងបានមកដល់ កម្ពុជា មុនអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សម្រេចផ្អាក នាំចូលជា បណ្តោះអាសន្ននោះ ត្រូវបាន អនុញ្ញាតឲ្យចរាចរ នៅលើទីផ្សារកម្ពុជា ក្រោយ តេស្ដគ្មាន.វិជ្ជមានជំ.ងឺកូវីដ-១៩។
ការសម្រេចឲ្យចរាចរ ទំនិញ និងសាច់បង្កក ដែលនាំចូលពីប្រទេស ឥណ្ឌា ៣៥កុងតឺន័រ ខាងលើនេះ ធ្វើឡើងតាម សំណើរ របស់ក្រុមការងារគណៈ កម្មការ ចំពោះកិច្ចទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ ១៩ ក្រោយតេស្ដគ្មាន វិជ្ជមាន ជំងឺកូវីដ-១៩ លើទំនិញ និងសាច់ បង្កកទាំងនោះ។
លោក ផាន អូន ជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក ជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ការពារអ្នក ប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងប.ង្រ្កាបការ ក្លែង.បន្លំ (ក.ប.ប) នៃក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ទំនិញ និងសាច់បង្កក ទាំងនេះ គឺសុទ្ធតែទំនិញបានមកដល់ មុនរាជរដ្ឋាភិបាល សម្រេច.ផ្អាកនាំចូល។
ថ្លែងប្រាប់.បណ្ដាញព័ត៌មាន Fresh News លោក ផាន អូន បានបញ្ជាក់.យ៉ាងដូច្នេះថា «ទំនិញដែលមកនៅកំពង់ផែ ៣៥កុងតឺន័រនោះ គណៈកម្មការ.ចំពោះកិច្ចទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងក្រសួង.សុខាភិបាល បានយ.កមកធ្វើតេស្ដ គ្មាន.ឃើញអ្វីនោះទេ»។
លោក ផាន អូន បានបន្ដទៀតថា ក្រោយពីបានធ្វើ.តេស្ដទំនិញ និងសាច់បង្កក ចំនួន.៣៥កុងតឺន័រ ដែលនាំចូលពីប្រទេស.ឥណ្ឌា គ្មានរកឃើញវិជ្ជមាន.ជំងឺកូវីដ-១៩ ហើយនោះ គណៈកម្មការក៏បានស្នើទៅឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីធ្វើការនាំចេញ។
ជាមួយគ្នានេះ លោក ផាន អូន ក៏បានបញ្ជាក់ឲ្យដឹងផង.ដែរថា រាជរដ្ឋាភិបាល នៅតែបន្ដផ្អាក.ជាបណ្តោះអាសន្ន ការនាំចូល និងព្យួរការបំពេញ.បែបបទ បញ្ចេញទំនិញ.ពីគយ ចំពោះសាច់.បង្កក និងមុខទំនិញបង្កក ពីប្រទេស.ឥណ្ឌា ដោយមិនទាន់ឲ្យមានការនាំចូលនោះទេ។
គូសបញ្ជាក់ថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ បានសម្រេចផ្អាក ជាបណ្តោះ.អាសន្នការនាំចូល និងព្យួរការបំពេញ.បែបបទ បញ្ចេញទំនិញពីគយ ចំពោះសាច់.បង្កក និងមុខទំនិញបង្កក ដែលអាចមានហា.នី.ភ័យផ្សេងទៀត មានប្រភព.មកពីប្រទេសឥណ្ឌា។
តាមលិខិត.ដែលផ្ញើទៅប្រធាននាយកដ្ឋាន សាខា និងការិយាល័យគយ និងរដ្ឋាករ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន ក្នុងនោះ ឲ្យដឹងថា ការសម្រច ខាងលើ ធ្វើឡើងយោង.តាមស្ថានភាពយ៉ាង.ធ្ង.ន់.ធ្ងរ នៃការឆ្លងរាលដាល.ជំងឺកូវីដ១៩ នៅប្រទេសឥណ្ឌា និងអនុលោមតាមការ.ណែនាំ.របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានធ្វើការណែនាំ.ឲ្យអនុវត្តជាបណ្តោះអាសន្ន លើការនាំចូល.សាច់បង្កក និងមុខទំនិញបង្កក ដែលមានហា.និ.ភ័យផ្សេងទៀត មានប្រភព.មកពីប្រទេស.ឥណ្ឌា ដូចខាងក្រោម៖
* ផ្អាកការនាំចូលជាបណ្តោះអាសន្ន នូវមុខទំនិញទាំងនេះ ព្យួរការបំពេញ.បែបបទបញ្ចេញទំនិញ ពីគយ.ចំពោះប្រភេទទំនិញទាំងនោះ ដែលបានមក.ដល់ទីលានគយ ឬសន្និធិតយនានារួចហើយ
* ផ្តល់កិច្ចសហការជាមួយ.គណៈកម្មការចំពោះកិច្ចក្នុងការស្រាវជ្រាវ និងធ្វើ.តេស្តរកវីរុសផ្សេងៗ ជាពិសេស វីរុសកូវីដ១៩ ព្រមទាំងចូលរួមអនុវត្តវិធានការ ឬសេចក្តីសម្រេច.នានារបស់គណៈកម្មការចំពោះ.កិច្ចពាក់ព័ន្ធនឹងមុខ.ទំនិញទាំងនោះ
* ត្រូវចាត់វិធានការ.អនាម័យ (ដូចជាការបា.ញ់.ថ្នាំ.ស.ម្លា.ប់.មេរោគជាដើម) លើមធ្យោបាយផ្ទុក និងសំបក.វិចខ្ចប់មុខទំនិញផ្សេងទៀត (ក្រៅពីសាច់បង្កក និងទំនិញបង្កក) ដែលមានប្រភព.មកពីប្រទេសឥណ្ឌា
* មន្ត្រីគយមាន.សមត្ថកិច្ចក្នុងការត្រួតពិនិត្យទំនិញ.ទាំងនោះ ត្រូវប្រកាន់ខ្ជាប់នូវវិធានការ.អនាម័យផ្ទាល់ខ្លួនបន្ថែម ដោយត្រូវពាក់ម៉ាស់ របាំង.ការពារ.មុខ និង.ស្រោម.ដៃ៕