ករណីផ្ទុះកូវីដ នៅវត្តសារាវ័នតេជោ រដ្ឋបាលខណ្ឌដូនពេញ និងក្រុមគ្រូពេទ្យ បានរកឃើញ ព្រះសង្ឃ សិស្ស-និស្សិត តាជី-យាយជី វិជ្ជមានកូវិដ ១៩ចំនួន ៣២អង្គ/នាក់។
រដ្ឋបាលខណ្ឌដូនពេញ បានញ្ជាក់ថា វត្តសារាវ័នតេជោ ក្នុងពេលបច្ចុប្បន្នមាន ព្រះសង្ឃ សិស្ស-និស្សិត តាជី-យាយជី សរុប ចំនួន ៣៥១អង្គ/នាក់ ក្នុងការពិនិត្យ សំណាកទាំងអស់បាន រកឃើញអ្នកវិជ្ជមានចំនួន ៣២អង្គ/នាក់។
ក្នុងនោះ ព្រះសង្ឃមាន ចំនួន ១៧អង្គ សិស្ស-និស្សិតមានចំនួន ១១នាក់ យាយជីមាន ចំនួន ៤នាក់ អ្នកមាន វិជ្ជមានទាំងអស់ បានយកទៅ ព្យាបាលអស់ហើយ។ ចំណែកស្ថានភាព ក្នុងវត្តវិញ មិនមានការ ឆ្លងបន្តទៀតទេ នៅពេលនេះ៕