នេះបើយោងតាមផេក ហ្វេសប៊ុករបស់រដ្ឋបាលខេ ត្តស្វាយរៀងបានអោយដឹងថា ចំពោះ វីដេអូឃ្លីបដែលជា ករណីកេីត ឡេីងនៅតំបន់សេដ្ឋកិច្ចពិសេស សានតុងដែលកម្មករ ធ្វើដំណើរចាកចេញពី រោងចក្រយូលី១ ជាបន្តបន្ទាប់នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១នេះគឺ
ទី១. ពួកគាត់ជាកម្មករ ដែលកំពុងធ្វើចត្តាឡីស័ក និងបានយកសំណាក ជាលើកទី២ ហើយ លទ្ធផលពួកគាត់ ជាអ្នកអវិជ្ជមាន។ទី២. ក្រុមការងារ យកសំណាក និងអាជ្ញាធរ ពាក់ព័ន្ធបានអនុញ្ញាតអោយពួកគាត់ ចាកចេញ ទៅលំនៅ ដ្ឋាន ដើម្បីធ្វេីចត្តាឡីស័ក តាមដានសុខ ភាពបន្ត។
ទី៣. អ្នកដែល រកឃើញ វិជ្ជមានត្រូវបានក្រុមគ្រូពេទ្យ បញ្ចូនទៅសម្រាក ព្យាបាលនៅមណ្ឌលព្យាបាល ជំងឺកូវីដ១៩ នៅក្រុងបាវិត។ចំពោះការ បញ្ចេញបញ្ចូល សម្លេងដែល អ្នកថតវីដេអូ នៅខាងក្រៅពេលកម្មក ដើរចេញ និងអធ្ថាធិប្បាយ ខុសពីអ្វីដែលអាជ្ញាធរ និងក្រុម គ្រូពេទ្យបាន ធ្វើការនៅ ខាងក្នុងផ្ទាល់ ជាមួយកម្មករ។
ដូច្នេះ រដ្ឋបាល ខេត្តសូមផ្តាំផ្ញើរ ដល់បងប្អូនកម្មករកម្មការិនី ដែលទៅចត្តាឡីស័ក នៅតាមផ្ទះ ប្រសិនបើ មានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដក ដ ង្ហើមខ្លីៗ ឬ សង្ស័យ សូម មេត្តាប្រញាប់ ទៅធ្វេីតេស្តរក មេរោគ #កូវីដ១៩ (#COVID-19) ដែលមានទីតាំង នៅជិតផ្ទះ ឬផ្ដល់ព័ត៌មាន ទៅអាជ្ញាធរ មូលដ្ឋាន ឬទំនាក់ទំនងមក ក្រុមការងារ ស្រាវជ្រាវ និងតាមដាន បុគ្គល.ស.ង្ស័.យ.ថា.មានផ្ទុកជំងឺកូវីដ-១៩ ខេត្ត 044 712 522 ឬ 097 503 4567 ដើម្បីមាន.វិធាន.ការណ៍បន្ត៕