កម្លាំងសន្តិសុខសាលាខណ្ឌមានជ័យ ចុះធ្វើសណ្តាប់ធ្នាប់ របៀបរៀបរយ ក្នុងផ្សារលឹម ឈាងហាក់ ក្នុងបុរីសូនី ដោយ ប្រមូលយកសាច់ក្រក់១៥គីឡូ និងត្រីងៀត ១០គីឡូ យកទៅចែកគ្នា ហូបអស់ ដោយមិនបាន ហៅម្ចាស់ ទៅណែនាំ ឫធ្វើកិច្វសន្យាអ្វីសោះ។
ករណីខាលេីនេះ បង្កការភ្ញាក់ផ្អើលកាល ពីវេលាម៉ោងប្រមាណជាង ៩ព្រឹក ថ្ងៃទី២៦ ខែឧសភាឆ្នាំ ២០២១ ស្ថិតនៅត្រង់ ចំណុចផ្សារ លឹម ឈាងហាក់ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បើតាមសម្តី ពីក្រុមអាជីវករ ប្រាប់ឲ្យដឹងថា ជារៀងរាល់ព្រឹកក្រុមសន្តិសុខសាលាខណ្ឌមានជ័យ បានដើរប្រាប់ ឲ្យអាជីវករលក់ដូរនៅតាមផ្សារ ដោយមានការ ចងខ្សែក្រហម ហើយបានប្រាប់ បងប្អូនអាជីវករទាំ ងអស់ ឲ្យលក់ នៅក្នុងខ្សែមិន ឲ្យលក់ក្រៅខ្សែរទេ ពេលព្រឹក ថ្ងៃកើតហេតុក្រុមសន្តិសុខ បានមកប្រមូល ត្រីងៀត ១០គីឡូ និងសាច់ក្រក ១៥គីឡូ ហើយពេលនោះ ម្ចាស់ក៏បានតាមសុំយកមកវិញ តែត្រូវក្រុមសន្តិសុខមិន អនុញ្ញាតអោយ មកវិញ។
ពេលដែលគាត់ ឡើងទៅ ដល់សាលាខណ្ឌមានជ័យ ធ្វើការសុំជា បន្តទៀតពេល នោះស្រាប់តែលោក ប្រធានសន្តិសុខសាលាខណ្ឌបាននិយាយប្រាប់ ពួកគាត់ថា ត្រីងៀត និងសាច់ក្រកនោះ គឺត្រូវបានពួកគាត់ចែក កូនចៅយក ទៅហូបអស់ហើយ។
គួរបញ្ជាក់ផងដែរថា កាលពីកន្លះខែមុនមាន ករណីបង្ហោះវីដេអូ ពីអាជីវករ នៅដីថ្មីភូមិ ដំណាក់ធំ២ សង្កាត់ ស្ទឹងមានជ័យទី៣ ដោយក្រុមសន្តិសុខខណ្ឌ ទៅប្រមូលរបស់ របរអ្នកលក់ ទុកក្នុងតូបមិនលក់សោះ យកទៅអស់ នេះជាសកម្មភាព ឃោ .ឃៅ ណាស់
សម្រាប់ប្រជាពលរដ្ឋ យ៉ាណាមិញ សង្ឃឹមថ្នាក់ដឹកនាំខណ្ឌមានជ័យ ជួយមើល ប្រជាជ នក្រីក្រផង ព្រោះពួកគាត់ខ្លះចងការលុយគេមកទិញ របស់លក់ បែរជាត្រូវ សន្តិសុខ មកចាប់យកទៅ ចែកគ្នាហូបចឹង គាត់បានលុយ ឯណាសង គេទៅ។
ក្រុមអាជីវករ ស្នើសុំឲ្យ លោក ពេជ្រ កែវមុនី អភិបាល អភិបាលខណ្ឌមានជ័យ ជួយរកយុត្តិធម៌ ដល់ពួកគាត់ ដែលកូន ចៅរបស់លោកបានយក ត្រីងៀត និងសាច់ក្រក់ របស់ពួកគាត់ទៅ ចែកគ្នា.ហូបបែបនេះ ដូចមិនសម ៕