លោកវរសេនីយ៍ទោ គង់ គា អធិការរងនគរបាល ខណ្ឌមានជ័យ ទទួលផែនសន្តិសុខ ត្រូវក្រុមគ្រូពេទ្យតេស្ត សំណាក លទ្ធផលចេញមក វិជ្ជមានកូវីដ-១៩ កាលពីរ សៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ។ ក្រោយពិនិត្យ ឃើញវិជ្ជមាន កូវីដ លោកត្រូវក្រុមគ្រូពេទ្យដឹកតាម រថយន្តយក ទៅព្យាបាលនៅ មជ្ឍមណ្ឌលកោះពេជ្រ ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាស ព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៦៤៩នាក់ ខណៈអ្នកជំងឺ ៦២៦នាក់ ជាសះស្បើយ។
បើគិតត្រឹមព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ២៧,៦៣៨នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន២០,៣៩៨នាក់ និងស្លា.ប់សរុបចំនួន១៩៤នាក់៕