ពាក់ព័ន្ធនឹង ការស្រាវជ្រាវពីប្រភព កូវីដ-១៩ សារព័ត៌មានចិន បានស្នើឲ្យបើកការ ស្រាវជ្រាវទៅ លើមន្ទីរពិសោធន៍ ជីវសាស្ត្ររបស់អាមេរិក នៅរដ្ឋម៉ារីឡែន។
កន្លងមក រដ្ឋាភិបាលអាមេរិក បានស្នើឲ្យបើក ការស្រាវជ្រាវស៊ីជម្រៅទៅលើ មន្ទីរពិសោធន៍នៅទីក្រុងវូហាន ប្រទេសចិន ដោយអាមេរិកស.ង្ស័.យ.ថាវីរុសកូវីដ-១៩បែកធ្លាយ ចេញពីទីនោះ ។ សារព័ត៌មានចិនក៏បាន ស្នើឲ្យបើកការស្រាវជ្រាវ ទៅលើមន្ទីរពិសោធន៍ជី វសាស្ត្រ Fort Detrick របស់អាមេរិក នៅរដ្ឋម៉ារីឡែនផងដែរ។
សារព័ត៌មានចិន Global Times បានផ្សាយថា «ប្រសិនបើពួកគេយល់ឃើញថា វីរុសកូវីដ-១៩ ធ្លាយចេញ ពីមន្ទីរពិសោធន៍ ហើយបើកការស្រាវជ្រាវ ជារឿងត្រឹមត្រូវ ដូច្នេះការស្រាវជ្រាវ ត្រូវតែធ្វើឡើងមិនមែនតែ នៅវូហាន ប្រទេសចិន នោះឡើយគឺអាមេរិកក៏ត្រូវ បើកការ ស្រាវជ្រាវដែរ។
សារព័ត៌មាន Global times បានផ្សាយថា «ចាប់តាំងពីឆ្នាំ២០១៩ មក មន្ទីរពិសោធន៍ Fort Dertrik ជាចំណុច ដែលក្រុមស្រាវជ្រាវ ត្រូវចាប់ អារម្មណ៍។ អាមេរិកបានធ្វើការពិសោធ ដែលគួរឲ្យស.ង្ស័.យ ដូច្នេះចាំបាច់ត្រូវតែ បើកការ ស្រាវជ្រាវពីប្រភពកូវីដ-១៩ ឲ្យបានច្បាស់លាស់»។
សារព័ត៌មានខាង លើបានផ្សាយថា «ប្រសិនបើស្រាវជ្រាវ.ពីប្រភព.កូវីដ-១៩ តាមបែបវិទ្យាសាស្ត្រ មិនពាក់.ព័ន្ធនយោ.បា.យគឺជារឿងសមស្រប.បំផុត។ ប៉ុន្តែអាមេរិក.និងស.ម្ព័ន្ធមិត្តបានស្វែងរកការ.ចាប់អារម្មណ៍ទៅលើទីក្រុង.វូហាន ប្រទេសចិន ដែលមានមន្ទីរពិសោធន៍.នៅទីនោះ ។ ទាំងនោះជា.សកម្មភាព.នយោបាយ»៕ អូ