អ្នកនយោបាយម្នាក់នៅ ប្រទេសប៉ាគីស្ថាន បានចេញសេចក្ដីព្រាង ច្បាប់ មួយនៅថ្ងៃទី ២៦ ខែឧសភាកន្លង ទៅនេះ ដែល តម្រូវឱ្យការ រៀបការ គឺជាកាតព្វកិច្ចសម្រាប់ មនុស្សអាយុ ១៨ ឆ្នាំ និង ធ្វើការពិ ន័ យលើឪពុកម្ដាយណា ដែលមិនគោរព ។
លោក Syed Abdul Rasheed បេក្ខភាពដៃ ស្ដាំសហព័ន្ធ នយោបាយ Muttahida Majlis-e-Amal (MMA) បានស្នើច្បាប់ថ្មីនេះ នៅរដ្ឋសភាខេត្តកាល ពីថ្ងៃពុធកន្លងទៅ ។ ច្បាប់ថ្មីនេះដែរ ហៅថា The Sindh Compulsory Marriage Act,2021 ដែលនឹងមានការពិ.ន័យជា សាច់ប្រាក់ចំនួន ៦.៨៨ ដុល្លារ លើឪពុក ម្ដាយណា ដែលមិនបានរៀបការកូនៗ ពួកគេនៅអាយុ ១៨ ឆ្នាំ ។
ប្រសិនបើ ការរៀបការ ត្រូវពន្យារលើស អាយុកំណត់នេះ ឪពុកម្ដាយនឹង ត្រូវតម្រូវឱ្យផ្ដល់ហេតុផល ដ៏ត្រឹមត្រូវមួយ ស្នើទៅកាន់ស្នងការរងស្រុក ក្រោមច្បាប់ដែលបានដាក់ចេញស្នើនេះ ។
បើតាម ProPakistani បានឱ្យដឹងថា សេចក្ដីព្រាងច្បាប់នេះ បានឈ្នះ លើការយល់ព្រមពីសមាជិក សភា Sindh ជាច្រើន ប៉ុន្តែសមាជិកដទៃទៀត នៃសភា ខេត្តបានថ្លែងប្រាប់ Samaa ថា ច្បាប់ថ្មីនេះ គឺអាចនឹង មិនត្រូវអនុម័ត ឡើយ ដោយលើកឡើងថា ច្បាប់នេះមិនបាន គិតគូរ ដល់ស្ថិរភាពហិរញ្ញវត្ថុរបស់គូស្នេហ៍វ័យក្មេង ទាំងនោះ ៕