វីរុសកូវីដ១៩ ប្រភេទថ្មីមួយទៀត ដែលមានកូដ C.36.3 ត្រូវបានប្រកាស រកឃើញដំបូង នៅក្នុងប្រទេសថៃ តាមរយៈ ជនជាតិថៃ ដែលធ្វើដំណើរ មក ពីប្រទេសអេហ្ស៊ីប ។
ទាក់ទងជាមួយគ្នានេះ ដែរ អាជ្ញាធរសុខាភិបាល នៅក្នុងប្រទេសអង់គ្លេសបាន រាយការណ៍ថា វីរុសកូវីដ១៩ ដែលមាន កូដ C.36.3 នេះ ត្រូវបានរកឃើញ នៅប្រទេសអង់គ្លេស កាលពីថ្ងៃព្រហស្បតិ៍ ចំនួន ១០៩ ករណី ដោយភ្លាមៗ នោះ ក្រសួង សុខភាពសាធារណៈ អង់គ្លេស (PHE) បានហៅ ឈ្មោះវីរុសថ្មីនេះថា “វីរុសថៃ” ។
សូមបញ្ជាក់ថា ការហៅឈ្មោះ “វីរុសថៃ” របស់ក្រសួងសុខភាព សាធារណៈអង់គ្លេស បានធ្វើឲ្យរដ្ឋាភិបាលថៃ ច្រានចោល ទាំងស្រុងថា ថៃពុំមែន ជាប្រភព នៃវីរុសកូវីដ១៩ កូដ C.36.3 នេះឡើយ ។
លោក Supakit Sirilak អគ្គនាយក នៃនាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រ បាននិយាយថា របាយការណ៍ របស់ ក្រសួង សុខភាពសាធារណៈ អង់គ្លេស ហាក់ដូចជាពុំត្រឹម ត្រូវឡើយ និងខុសទាំងស្រុង ដែលហៅឈ្មោះវី រុសកូវីដ១៩ កូដ C.36.3 ថាជា “វីរុសថៃ” ។
លោកបន្តថា ការត្រួតពិនិត្យបឋម បានឲ្យដឹងថា វីរុសកូវីដ១៩ ថ្មីនេះបានកើត មានទៅលើជនជាតិថៃ ដែលធ្វើដំណើរ មកពីប្រទេសអេហ្ស៊ីប មានន័យថា ប្រភពដើម របស់វាអាចមក ពីអេហ្ស៊ីប មិនមែន ប្រទេសថៃឡើយ ៕