ទោះបីមានវិបត្តិកូវីដ កើតឡើងក៏ដោយ ក៏ប្រទេសវៀតណាម បានអះអាងថា ក្នុងឆ្នាំ២០២០ ខ្លួនបាន នាំចេញ គ្រឿង សង្ហារិមច្នៃពីឈើ ទៅលក់សហរដ្ឋអាមេរិក មានតម្លៃរហូតជាង ៧៤០០លានដុល្លារ គឺកើនឡើងប្រហែល ៣១ភាគរយ បើប្រៀប ធៀបទៅនឹងឆ្នាំ២០១៩។
ហើយបើប្រៀបជាមួយ ប្រទេសចិន គឺមានចំនួនខ្ពស់ ជាងចិន។ ការនាំចេញគ្រឿងសង្ហារិម របស់ចិនទៅអាមេរិក ក្នុងឆ្នាំ២០២០ គឺមានតម្លៃត្រឹមជាង ៧៣០០លានដុល្លារប៉ុណ្ណោះ គឺបានធ្លាក់ ចុះប្រហែល ២៥ភាគរយ។
សារព័ត៌មាន វៀតណាមVNAបានចុះផ្សាយ នៅថ្ងៃទី២៦ឧសភានេះថា វៀតណាម បានដណ្ដើមតំណែង ពីចិនក្នុងនាម ជាប្រទេសដែលបាន នាំគ្រឿង សង្ហារិមច្រើន បំផុត ទៅកាន់ទឹកដីសហរដ្ឋអាមេរិក។ សារព័ត៌មាននេះ បន្តថា ថ្វីត្បិត គ ម្លាតនៃការនាំចេញគ្រឿង សង្ហារិម រវាងវៀតណាមនិងចិន ទៅកាន់សហរដ្ឋអាមេរិក ខុសគ្នាតិច តួចក្ដី ប៉ុន្តែតួនាទី របស់វៀតណាមនៅលើឆាក អន្តរជាតិ គឺកាន់តែលេច ធ្លោង ឡើងគួរ ឱ្យកក់សម្គាត់។
ការជោគជ័យរបស់ វៀតណាមនេះ គឺបានកើតឡើង ស្របពេល ក្នុងរយៈពេល ពីរឆ្នាំកន្លះនេះ រដ្ឋាភិបាល អាមេរិកបាន ដំឡើងពន្ធខ្ពស់រហូតដល់ទៅ ២៥ភាគរយ លើគ្រឿង សង្ហារិមស្ទើរតែ ទាំងអស់ដែល នាំចេញពីប្រទេសចិន និងជាកត្តា បានលើកទឹកចិត្តឱ្យក្រុមហ៊ុនផ លិតជាច្រើន បានចាកចេញ ពីចិន ហើយមួយ ចំនួនធំ ចូលមកវិនិយោគ នៅប្រទេសវៀតណាម។
គ្រឿងសង្ហារិក របស់វៀតណាម ដែលនាំចេញទៅ អាមេរិកទាំងនោះ គឺភាគច្រើនជា របស់របរស ម្រាប់ប្រើប្រាស់ នៅបន្ទប់គេង ផ្ទះបាយ និងការិយាល័យធ្វើការ។
អ្នកជំនាញវៀតណាម បានលើកឡើងថា ការក្លាយជាអ្នកផ្គត់ផ្គង់ គ្រឿង សង្ហារិមឈានមុខគេ ទៅកាន់សហរដ្ឋអាមេរិក នេះ គឺជាឱកាសដ៏សំខាន់ មួយសម្រាប់ប្រ ទេសវៀតណាម ក្នុងការជំរុញ ការផលិតរបស់ ច្នៃពីឈើ ប៉ុន្តែអ្នកផលិត ត្រូវតែបំ ពេញតាមតម្រូវការទាក់ទងនឹងការផលិត ឡើងប្រកបដោយ ចីរភាព និងធានាថា ឈើរបស់ពួកគេ មានប្រភព ដើមស្របច្បាប់៕