បេីយោងតាម ប្រភពព័ត៍មានផ្លូវការ នៅលេីបណ្ដាញសង្គមហ្វេសប៊ុករបស់ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការ នគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១នេះថា ប្រជាពលរដ្ឋក្រីក្រខ្វះខាតជីវភាពចំនួន ២៨៤គ្រួសារ និងសមាជិក ក្រុមការងារគណ:បក្សចំនួន ៣៣គ្រួសារ ទទួលអំណោយ ឧបត្ថម្ភពីលោក ស ថេត ប្រធានក្រុមការងារ គណៈបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ បឹងទំពុន១ ខណ្ឌមានជ័យ។
ដោយមានការយកចិត្តទុកដាក់ និងឃេីញពីការខ្វះខាតជាក់ស្តែងរបស់ប្រជាពលរដ្ឋរស់នៅសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ ក្នុងដំណាក់កាលកំពុងឆ្លងរាលដាលវីរុសកូវីដ១៩ លោក ស ថេត ប្រធានក្រុមការងារគណៈបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ
បានចាត់តាំងឲ្យប្រធាន អនុប្រធាន ក្រុមការងារភូមិទាំង១១ នៃសង្កាត់បឹងទំពុន១ ចាត់ចែងរៀបចំជាអំណោយមួយចំនួនដេីម្បីផ្តល់ជូនដល់ប្រជាពលដ្ឋក្រីក្រខ្វះខាតជីវភាពចំនួន ២៨៤គ្រួសារ និងក្រុមការងារបក្សចំនួន ៣៣គ្រួសារ សរុបចំនួន ៣១៧គ្រួសារ។
ចំណែកអំណោយឧបត្ថម្ភនេះ ក្នុងមួយគ្រួសារ ទទួលបានអង្ករមួយ ការ៉ុង ចំនួន២៥គីឡូ មី២កេស ទឹកបរិសុទ្ធ២កេស ត្រីខ ២យួរ ទឹកត្រី១យួរ និងទឹកសុីអុីវ១យួរផងដែរ។
ជាមួយនោះដែរ ក្រុមការងារក៏បាន ពាំនាំយក ការសួរសុខទុក្ខ និងការយកចិត្តទុក ដាក់របស់ថ្នាក់ដឹកនាំ គណៈប្រជាជនកម្ពុជា ជូនដល់ប្រជាពលរដ្ឋ ទាំងអស់ រស់នៅក្នុងមូលដ្ឋាន សង្កាត់បឹងទំពុន១ ផងដែរ ៕