ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃសៅរ៍ទី ២៩ ខែឧសភា ឆ្នាំ២០២១នេះ បានបញ្ជាក់ពីការ រកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ៥៨៨នាក់ ខណៈឣ្នកជាសះ ស្បើយចំនួន ៤១៥នាក់ និងករណីស្លា.ប់ ០៧នាក់។ នេះបើយោងតាម.សេចក្ដីជូនដំណឹងរបស់ក្រសួងសុខា.ភិបាលកម្ពុជា។
សូមជម្រាបថា នៅក្នុងសេចក្ដីជូនដំណឹង.របស់ក្រសួងសុខាភិបាល នៅថ្ងៃទី.២៨ ខែឧសភា ឆ្នាំ២០២១ រកឃើញអ្នកឆ្លងថ្មី ៥៨៨នាក់ទៀត ជាសះស្បើយ ៤១៥នាក់ និងស្លា.ប់ ០៧នាក់៖
– ករណីឆ្លងសហគមន៍ ៥៦៨នាក់– អ្នកដំណើរពីបរទេស ២០នាក់គិតត្រឹមព្រឹក ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១– អ្នកឆ្លងសរុប= ២៨.៨២៥ នាក់– អ្នកជាសះស្បើយ= ២១.៣១៥ នាក់– អ្នកស្លា.ប់= ២០៣ នាក់
កំណត់សម្គាល់៖ក្រសួងសុខាភិបាលបានផ្ញើលទ្ធផល និងទម្រង់ស្នើសុំធ្វើពិសោធន៍ (Laboratory Request Form) គ្រប់ករណីវិជ្ជមានកូវីដ-១៩ និងករណីជា សះស្បើយ ទៅមន្ទីរសុខាភិបាលនៃរដ្ឋបាល រាជធានី-ខេត្ត មន្ទីរពេទ្យព្យាបាល ជំងឺកូវីដ-១៩ និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល តាម ប្រព័ន្ធអេឡិចត្រូនិក ដើម្បីគ្រប់គ្រង បន្តរួចហើយ។
ក្រសួងសុខាភិបាល បន្តជូនដំណឹងដល់ សាធារណជនអំពីការវិវត្តន៍ នៃបញ្ហាសុខភាព តាមទំព័រហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួង www.cdcmoh.gov.kh ដែលគេហទំព័រនេះ មានសម្ភារៈអប់រំសុខភាព ដែលអាចទាញយក មកប្រើប្រាស់បាន។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង មកទូរសព្ទទាន់ ហេតុការណ៍ ក្រសួងសុខាភិបាល លេខ ១១៥ ដោយឥត គិតថ្លៃ ឬទំនាក់ទំនងមកក្រសួងសុខាភិបាល តាមទូរសព្ទលេខ ០១២ ៨២៥ ៤២៤ ឬ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨ ៕