ប្រទេសម៉ាឡេស៊ីនឹងបិទ ប្រទេសទាំងស្រុង គឺជាការបិទស្ទើរតែគ្រប់ ផ្នែកសេដ្ឋកិច្ចនិង សង្គមទាំងអស់ ហើយត្រូវ អនុវត្តជា៣ដំណាក់កាល ដោយការបិទប្រទេស ក្នុងដំណាក់កាលទី១ នឹងចាប់ ពីថ្ងៃទី១ដល់ថ្ងៃទី ១៤ខែមិថុនាខាងមុខនេះ។
បើយោងតាមសេចក្ដីថ្លែងការណ៍មួយ ដែលបង្ហោះនៅលើទំព័រ ហ្វេសប៊ុករបស់លោកនាយក រដ្ឋមន្រ្តីម៉ាឡេស៊ី Muhyiddin Yassin នៅថ្ងៃសុក្រទី ២៨ឧសភានេះបញ្ជាក់ថា ការបិទប្រទេស ក្នុងដំណាក់កាលទី១ គឺមានតែផ្នែកសេដ្ឋកិច្ចនិង សេវាកម្មចាំបាច់នានា ដែលត្រូវបាន ចុះបញ្ជីដោយក្រុមប្រឹក្សា សន្តិសុខជាតិប៉ុណ្ណោះ នឹងត្រូវបាន អនុញ្ញាតឱ្យធ្វើប្រតិបត្តិការធម្មតា។
ប្រសិនបើការបិទដំណាក់កាលទី១ទទួលបានជោគជ័យ ដោយអាចកាត់បន្ថយ ចំនួនឆ្លងប្រចាំ ថ្ងៃឱ្យធ្លាក់ ចុះវិញ នោះម៉ាឡេស៊ី នឹងត្រូវអនុវត្តការបិទប្រទេស ដំណាក់កាលទី២ក្នុងរយៈពេល ៤សប្តាហ៍ គឺអនុញ្ញាតឱ្យបើក ឡើងវិញនូវវិស័យសេដ្ឋកិច្ចមួយចំនួនដែលមិ នពាក់ព័ន្ធនឹងការប្រមូលផ្តុំ មនុស្សច្រើន កកកុញ
ហើយនឹងឈានដល់ការ បិទប្រទេស ដំណាក់កាល ទី៣ ទៀត គឺសកម្មភាពសង្គមនានា មិនត្រូវបានអនុញ្ញាតឡើយ ប៉ុន្តែស្ទើរតែគ្រប់វិស័យ សេដ្ឋកិច្ចទាំងអស់ត្រូវបាន អនុញ្ញាតឱ្យប្រតិបត្តិការធម្មតា ប៉ុន្តែត្រូវកំណត់ចំនួន បុគ្គលិកឬចំនួនមនុស្ស ដើម្បីត្រូវរក្សាគ ន្លាតសុវត្ថិភាព ដូចដែលម៉ាឡេស៊ី កំពុងអនុវត្តបច្ចុប្បន្ននេះ។
នៅក្នុងសេចក្ដីថ្លែងការណ៍ដដែលបន្តថា ការសម្រេចចិត្តអនុវត្តវិធានការ បិទខ្ទប់ប្រទេសនេះ ត្រូវបាន ធ្វើឡើងបន្ទាប់ពីសង្កេតឃើញស្ថានភាព បច្ចុប្បន្ននៃការឆ្លងរាលដាល កូវីដប្រចាំថ្ងៃនៅក្នុង ប្រទេសម៉ាឡេស៊ីបាន កើនដល់ជាង ៨០០០ករណី។ អូ
ក្នុងរយៈពេល ៤ថ្ងៃជាប់គ្នាចុងក្រោយនេះ ប្រទេសម៉ាឡេស៊ីបាន រាយការណ៍ករណីខ្ពស់បំផុតក្នុង កំណត់ត្រាថ្មី គឺក្នុងមួយ ថ្ងៃមានចំនួនឆ្លងថ្មី ៨ ២៩០ នាក់ដែល បានធ្វើឱ្យចំនួនឆ្លង សរុបកើនដល់ ៥៤៩ ០០០ នាក់ និងអ្នកស្លា.ប់ប្រចាំថ្ងៃ ៦១ នាក់ និងបានធ្វើឱ្យអ្នក.ស្លា.ប់.សរុបកើនដល់ ២ ៥៥២ នាក់៕