រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានក្រើនរំលឹកដល់ មន្ត្រីក្រោមឱវាទ ត្រូវប្រកាន់ ភ្ជាប់នូវក្រម សីលធម៌វិជ្ជាជីវៈក្នុងការ ផ្តល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ ដោយបញ្ចៀស ឱ្យបានពី អំពើ ពុករលួយ ។
ថ្លែងក្នុងពិធីផ្ទេរមុខ តំណែងប្រធានសាលាដំបូង ខេត្តកំពត កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា លោកកើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌បានមានប្រសាសន៍ កន្លងមកថ្នាក់ដឹកនាំ ខេត្តកំពត និងខេត្តកែប ព្រមទាំងអាជ្ញាធរ ពាក់ព័ន្ធក្នុង ខេត្តទាំង ពីរតែងបានសហការ ជាមួយសាលាដំបូង និងអយ្យការអម សាលាដំបូងខេត្តបានល្អ ក្នុងការស្វែងរកយុត្តិធម៌ ជូនប្រជាពលរដ្ឋ។ សម្រាប់យុទ្ធនាការ ដោះស្រាយ សំណុំរឿងកក ស្ទះ ដែលបានដាក់ចេញ ដោយក្រសួង យុត្តិធម៌តែងបាន ដោះស្រាយ បញ្ចប់ដោយជោគជ័យ។
លោករដ្ឋមន្ត្រី បានបន្តថា ដើម្បីរក្សាកេរ្តិ៍ឈ្មោះស្ថាប័ន យុត្តិធម៌ឱ្យនៅស្ថិតស្ថេរជានិរន្តរ៍ ចៅក្រម ព្រះរាជអាជ្ញា មន្រ្តីតុលាការ ក៏ដូចជាមន្រ្តីក្រោម ឱវាទ ពិសេសប្រធានសាលា ដំបូងខេត្តកំពតដែលទើបតែងតាំងថ្មីត្រូវមាន សាមគ្គីភាពផ្ទៃក្នុងល្អ និងសហការជា មួយអាជ្ញាធរ ដោយត្រូវប្រកាន់ ខ្ជាប់នូវភាពម៉ឺងម៉ាត់ ក្នុងការអនុវត្តច្បាប់។
លើសពីនោះ ត្រូវគោរព ក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីធានាឱ្យការផ្តល់សេវា យុត្តិធម៌ជូនប្រជាពលរដ្ឋ បានស្របតាម គោលការណ៍ លឿន ត្រឹមត្រូវ យុត្តិធម៌ និងមិនពុករលួយ ដើម្បីលើក កម្ពស់អភិបាល កិច្ចល្អ កិត្តិយស ព្រមទាំង សេចក្តីថ្លៃថ្នូរ របស់ អង្គចៅក្រមបន្ថែមទៀត៕