តាមរបាយការណ៍ របស់មន្ទីរសុខាភិបាលខេត្ត បានឲ្យដឹងថា អ្នកជំងឺឈ្មោះ ឡាញ់ យឹម ភេទស្រី អាយុ ៦៩ ឆ្នាំរស់នៅភូមិ ក្រចាបទី៣ ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បានចូលមកមន្ទីរពេទ្យខេត្ត ដោយមាន រោគសញ្ញាក្តៅ ក្អក ហត់ដង្ហក់ ហើយបានស្លា.ប់ភ្លាមៗ
និងបានយក សំណាកពិនិត្យបន្ទាន់នៅរសៀលថ្ងៃទី២៩ ខែឧសភាឆ្នាំ២០២១ លទ្ធផល Rapid test វិជ្ជមានកូវីដ១៩ បាន រៀបចំទុកដាក់ ស ព តាម បច្ចេកទេសសុខាភិបាល និងបានរាយការណ៍ ជូនគណ:កម្មការបូជា ស ព រួចរាល់ ។